Monday, August 28, 2017

ប្រាសាទបន្ទាយឆ្មា

 ប្រាសាទបន្ទាយឆ្មា

 
បន្ទាយ​មាន​ជ័យ ៖ អភិបាលរង​ខេត្ត​បាន​ណែនាំ​ដល់​ ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ការពារ និង​ថែរក្សា​ប្រាសាទ បន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ដែល​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​លើក​ឡើង​នេះ ក្នុង​ទិវា​អក្ខ​កម្ម​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សាលា​ឋ​ម​សិក្សា​ថ្មពួក​។
លោក ផ្លែ​ក វ៉ា​រី អភិបាលស្រុក​ថ្មពួក​ បាន​មាន​ប្រសាសន៍​ថា នៅ​ស្រុក​ថ្មពួក​គឺជា​ស្រុក​មួយ​ជាប់​ព្រំប្រទល់​ខេត្តឧត្តរមានជ័យ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​ប្រកប​មុខរបរ ធ្វើស្រែ​ចម្ការ​សម្រាប់​ជីវភាព​គ្រួសារ​។ ហើយ​ស្រុក​ថ្មពួក​មាន​ប្រាសាទបុរាណ​២​កន្លែង ១.​ប្រាសាទបន្ទាយឆ្មារ ២.​ប្រាសាទបន្ទាយ​ទ័ព ប្រាសាទ​ចំនួន​២​នេះ​គឺ នៅ​ថ្ងៃ​បុណ្យ​ទាន និង​ថ្ងៃ​សម្រាក​ការងារ មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត​។
លោក ឆើយ ឆាន់​ណា អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បាន​មាន​ប្រសាសន៍​ថា ទិវារ​អក្ខរកម្ម​ជាតិ ០៨ កញ្ញា ២០១៦​នេះ គឺ​ក្រោម​ប្រធានបទ​(​អក្ខរកម្ម​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​) គឺ​អាជ្ញាធរ​ស្រុក​.​ឃុំ​ភូមិ​ត្រូវ​ចេះ​សហការ​ជាមួយ​ ការិយាល័យ​អប់រំ ដើម្បី​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​កាត់​បន្ថយ​អក្ខ​ជន​។
លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​កើត​មាន​អក្ខ​ជន គឺ​ភាព​ក្រីក្រ​បាន​កើតឡើង និង​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ ដែល​កើត​មាន​ចំណាកស្រុក​ខុសច្បាប់​។ ដោយ​បានការ​យកចិត្តទុកដាក់ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​អប់រំ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​។
លោក ឆើយ ចាន់​ណា បាន​ណែនាំ​ដល់​បងប្អូន​ ប្រជាពលរដ្ឋ​ក្នុងស្រុក​ថ្មពួក ត្រូវ​ចូលរួម​ថែ​ក​រក្សា និង​ការពារ​ប្រាសាទបុរាណ​ទាំង​២​កន្លែង ដើម្បី​ទាញ់​ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្សាន្ត ព្រម​ទង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុងស្រុក​ថ្មពួក​៕
ប្រភព : កោះសន្តិភាព

 គួររំលឹកព័ត៌មានចាស់ដែរថា ប្រាសាទបុរាណខ្មែរ នៅសៀមរាបអង្គរ៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមនោះ ប្រាសាទអង្គរវត្ត ដែលបានសាងសង់ឡើង ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ នាដើមសតវត្សទី១២ កំពុងទទួលបាននូវ ការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្ម និងចម្លាក់នានា ប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។ ដោយមានសភាពចាស់ទ្រុឌទ្រោម ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសហការគ្នាលើការជួសជុល ឲ្យកាន់តែប្រសើរឡើង និងមានសភាពដូចដើម។

 
ផ្អែកលើប្រវត្តិ នៃកិច្ចការអភិរក្សប្រាសាទអង្គរវត្ត បានបង្ហាញថា អំឡុងសតវត្សទី១៦ ដល់ទី១៨ គឺក្នុងពេលរាជធានី ត្រូវបានផ្លាស់ចេញពីអង្គរ ហើយព្រះបាទចន្ទរាជា បុត្រ និងចៅ របស់ព្រះអង្គ បានធ្វើការជួសជុល និងបំពេញបង្រ្គប់ លើរចនាសម្ព័ន្ធខ្លះៗ ដែលមិនទាន់បានបញ្ចប់នាព្រះរាជាមុនៗ។ ក្នុងសម័យក្រោយៗមកទៀត ប្រាសាទអង្គរវត្ត ត្រូវបានស្ថាប័នអន្តរជាតិមួយចំនួន ពោលពីសំណាក់សាលាបារាំងចុងបូព៌ា (EFEO) បានសង្រ្គោះ និងជួសជុលលើរចនាសម្ព័ន្ធគ្រោះថ្នាក់ ឬ ទ្រុឌទ្រោមមួយផ្នែកធំរបស់ប្រាសាទ។
កិត្តិនាមលើតម្លៃ នៃប្រាសាទអង្គរវត្ត មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមកទស្សនាប៉ុណ្ណោះទេ តែក៏បានទាក់ទាញស្ថាប័នអន្តរជាតិមួយចំនួន ចូលរួមចំណែក ក្នុងកិច្ចការអភិរក្ស ជួសជុល តាមរយ:ការផ្តល់ជំនួយផ្នែកបច្ចេកទេស។


លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសអភិរក្សថ្ម ដែលកំពុងធ្វើការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្ត បានបញ្ជាក់ថា បច្ចុប្បន្នការដ្ឋានជាតិ និងអន្តរជាតិដែលកំពុងដំណើរការអភិរក្ស និងជួសជុលថ្ម នៅប្រាសាទអង្គរវត្តមានចំនួន៤ស្ថាប័ន រួមមាន៖
ទី១-គម្រោងរបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងជួសជុលពង្រឹងចម្រឹងបង្អួច និងច្រាំងកសិន្ធុខាងលិចផ្នែក ខាងជើងបា្រសាទអង្គរវត្តប្រវែង ៤០ម៉ែត្រ ដែលគ្រប់គ្រងលើផ្នែកបច្ចេកទេស ផ្ទាល់ពីអ្នកជំនាញខ្មែរសុទ្ធសាធ នៃអាជ្ញាធរជាតិអប្សរា
ទី២-គម្រោងរបស់ប្រទេសអ៊ីតាលី រួមសហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-I.Ge.S) ដែលទើប បញ្ចប់លើកិច្ចការជួសជុលបង្កាន់ដៃនាគ នៅក្ការបែនខាងលិច និងច្រាំងកសិន្ធុខាងលិច ប្រាសាទអង្គរវត្តក្នុង ដំណាក់កាលទី២ប្រវែង៤០ម៉ែត្រកាលពីចុងខែ ធ្នូ ឆ្នាំ២០១៥កន្លងទៅ



ទី៣-គម្រោងជួសជុលក្បាច់ចម្លាក់ និងចម្លាក់ទេពអប្សរារបស់ប្រទេសអាឡឺម៉ង់ សហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-GACP) ហើយបច្ចុប្បន្នគម្រោងនេះ កំពុងជួសជុលបន្ទាន់លើស្ថានភាព ខូចខាតរបស់ក្បាច់ ចម្លាក់លើផ្តែរ ហោជាង ចម្លាក់លើជញ្ជាំងនៅរួតខាងលើកំពូលនៃប៉មជ្រុងពាយ័ព្យរបស់តរោងទងទី២ ប្រាសាទអង្គរវត្ត
ទី៤-គម្រោងរបស់អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន (APSARA-SOPHIA) កំពុងរៀបចំ និងសិក្សាលើផែនការលម្អិតដើម្បីជួសជុលស្ពានហាលខាងលិចនៃ ប្រាសាទអង្គរវត្តក្នុងដំណាក់ទី២ ដែលទើបតែបើកពិធីសម្ពោធ ការដ្ឋានកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦កន្លងទៅ។ ដោយឡែកនៅឆ្នាំ២០០៨ គម្រោងមូលនិធិប្រាសាទពិភពលោក (WMF) របស់សហរដ្ឋអាមេរិក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះក្នុងបំណង គឺការពារជម្រាបទឹកដែលហូរស្រក់ពីដំបូលមកលើជញ្ជាំង ដែលនាំឲ្យមានការខូចខាត និងពុកផុយដល់ផ្ទៃរឿង ចម្លាក់លើជញ្ជាំង ហើយបានបញ្ចប់កិច្ចការជួសជុលនេះ នៅ ឆ្នាំ២០១២៕








2 comments:

  1. ប្រាសាទខ្មែរមានច្រើនណាស់តែកូនខ្មែរមិនសូវបានស្គាល់ទេ

    ReplyDelete
  2. ប្រាសាទខ្មែរមានច្រើនណាស់តែកូនខ្មែរមិនសូវបានស្គាល់ទេ

    ReplyDelete