Monday, August 28, 2017

ប្រាសាទអង្គរវត្ត លេខ រៀងទី១ ក្នុងចំណោម បេតិកភណ្ឌ ពិភពលោក UNESCO​​ ទាំង១០ ដែលត្រូវតែ ទៅទស្សនា

ប្រាសាទអង្គរវត្ត លេខ រៀងទី១ ក្នុងចំណោម បេតិកភណ្ឌ ពិភពលោក UNESCO​​ ទាំង១០ ដែលត្រូវតែ ទៅទស្សនា
 ២៩ សីហា ២០១៧៖ការកំណត់ ទីកន្លែងស្អាត និង អស្ចារ្យដាច់គេ នានាលើពិភពលោក ទៅជាបេតិកភណ្ឌពិភពលោក របស់អង្គការយូនេស្កូ ត្រូវបានធ្វើ ឡើងដំបូង បន្ទាប់ពីមាន កិច្ចប្រជុំកំពូល តាំងពី ឆ្នាំ ១៩៧២ នៅទីក្រុងប៉ារីស ហើយមកដល់ឆ្នាំ ២០១៤ នេះ ទីកន្លែងបេតិកភណ្ឌ ពិភពលោក ត្រូវបានបញ្ចូល ជាសម្បត្តិ របស់មនុស្សជាតិ មានរហូតដល់ ១០០៤ កន្លែង ទូទាំងពិភពលោក។
ជាការពិត អ្នកទេសចរមិនអាច ទៅទស្សនា បានគ្រប់ទីកន្លែង បេតិកភណ្ឌ ដ៏ច្រើនបែបនេះឡើយ ក៏ប៉ុន្តែតាមប្រភពព័ត៌មាន លើកឡើងថា ទីកន្លែងបេតិកភណ្ឌ ពិភពលោក របស់អង្គការយូនេស្កូ ចំនួន ១០ ត្រូវបានកំណត់ថា ជាកន្លែងដែលត្រូវតែទៅទស្សនា ដែលមាន ដូចខាងក្រោមនេះ ៖
 
ការកំណត់ ទីកន្លែងស្អាត និង អស្ចារ្យដាច់គេ នានាលើពិភពលោក ទៅជាបេតិកភណ្ឌពិភពលោក របស់អង្គការយូនេស្កូ ត្រូវបានធ្វើ ឡើងដំបូង បន្ទាប់ពីមាន កិច្ចប្រជុំកំពូល តាំងពី ឆ្នាំ ១៩៧២ នៅទីក្រុងប៉ារីស ហើយមកដល់ឆ្នាំ ២០១៤ នេះ ទីកន្លែងបេតិកភណ្ឌ ពិភពលោក ត្រូវបានបញ្ចូល ជាសម្បត្តិ របស់មនុស្សជាតិ មានរហូតដល់ ១០០៤ កន្លែង ទូទាំងពិភពលោក។
ជាការពិត អ្នកទេសចរមិនអាច ទៅទស្សនា បានគ្រប់ទីកន្លែង បេតិកភណ្ឌ ដ៏ច្រើនបែបនេះឡើយ ក៏ប៉ុន្តែតាមប្រភពព័ត៌មាន លើកឡើងថា ទីកន្លែងបេតិកភណ្ឌ ពិភពលោក របស់អង្គការយូនេស្កូ ចំនួន ១០ ត្រូវបានកំណត់ថា ជាកន្លែងដែលត្រូវតែទៅទស្សនា ដែលមាន ដូចខាងក្រោមនេះ ៖
១. ប្រាសាទអង្គរវត្ត , ប្រទេសកម្ពុជា


 តំបន់ប្រាសាទអង្គរ ត្រូវបានដាក់បញ្ចូល ជាទីកន្លែង សម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ ១៩៩២។ ប្រាសាទបុរាណជាច្រើន ដ៏អស្ចារ្យ ស្រស់ស្អាតដាច់គេ និង គ្មានពីរលើលោក ដែលត្រូវបាន កសាងឡើងក្នុងសម័យ អាណាចក្រខ្មែរ ដ៏រុងរឿង ពីចន្លោះសតវត្សទី៩ និង ទី១៣ ដែលបុព្វបុរស ដូនតាខ្មែរ បានបន្សល់ទុក ឲ្យកូនខ្មែរជំនាន់ក្រោយ ដែលពិតជាមោទនភាពជាតិ។ តំបន់ប្រាសាទអង្គរ ត្រូវបានកំណត់ថា ជាទីតាំង បេតិកភណ្ឌ ពិភពលោក ទី១ ដែលត្រូវតែទៅទស្សនា ក្នុងចំណោមទីតាំង រាប់ពាន់លើលោកនោះ។

២.  ប្រាសាទ Acropolis , ប្រទេសក្រិច ៖ ប្រាសាទនេះ ត្រូវបានសាងសង់ឡើង ក្នុងសតវត្សទី៥ មុនគ្រិស្តសករាជ នាសម័យចក្រភពរ៉ូម បុរាណ ដ៏ខ្លាំងក្លា ដែលវាស្ថិតនៅក្នុង ទីក្រុង អាតែន នាប្រទេសក្រិច។


 ៣. កោះGalápagos , ប្រទេសអេក្វាឌ័រ ៖ កោះ Galápagos គឺជាប្រជុំកោះភ្នំភ្លើង ដែលមានទីតាំង នៅក្នុងមហាសមុទ្រ ប៉ាស៊ីភិច នៅជិត ប្រទេស អេក្វាឌ័រតែម្តង។ វាជាទីតាំងដ៏ទាក់ទាញ ដោយសារមាន សត្វជាច្រើន ប្រភេទរស់នៅ និង សម្រស់ធម្មជាតិ ដ៏ស្រស់ ស្អាតគ្មានពីរផងដែរ ។


 ៤. ឧទ្យានជាតិ Göreme , ប្រទេសទួរគី ៖ ឧទ្យានជាតិ Göreme មានទីតាំងនៅ ក្នុងតំបន់ដាច់ស្រយ៉ាល ប៉ុន្តែ វាពិតជាងាយស្រួលទៅ ទស្សនា និង គួរឲ្យចង់ទៅទស្សនា ជាមួយនឹងចម្លាក់ ដុំថ្មដ៏ស្រស់ស្អាត មានតែមួយលើលោក ។

 ៥. ថ្មប៉ប្រះទឹកដ៏អស្ចារ្យ Greet Barrier , ប្រទេសអូស្ត្រាលី ៖ ថ្មប៉ប្រះទឹកនេះ ពិតជាអស្ចារ្យ ដែលមាន ច្រើនជាង ៦,០០០ ផ្សេងគ្នា នៅលើប្រជុំកោះជាង ៦០០ ។ វាជាកន្លែងតែមួយគត់និង ធំជាងគេលើពិភពលោកនេះ ។

 ៦. Hampi ប្រទេសឥណ្ឌា ៖ Hampi គឺជាភូមិមួយ មានទីតាំង នៅភាគខាងជើងតំបន់ Karnataka ដែលជាទីកន្លែងសំបូរប្រាសាទ បុរាណ សាងសង់ ដើម្បីឧទ្ទិសថ្វាយដល់ ព្រហ្មញ្ញសាសនា ហើយវាធ្លាប់ជា អាណាចក្រហិណ្ឌូ Vijayanagra ចុងក្រោយបង្អស់ផងដែរ។

 ៧. ឧទ្យានជាតិ Iguazu , ប្រទេសប្រេស៊ីល និងអាហ្សង់ទីន៖ ឧទ្យានជាតិ គឺបង្កើតបានជា ទឹកជ្រោះ ដ៏ស្រល់ស្អាត ហើយទឹកជ្រោះនេះ ជាកន្លែងបែងចែក ព្រំប្រទល់រវាង ប្រទេសប្រេស៊ីល និងអាហ្សង់ទីន ដែលទឹកជ្រោះនេះ មានកម្ពស់ទៅជាង ៨០ម៉ែត្រ ហើយវាជាជម្រក ព្រៃឈើនិងសត្វព្រៃ ក្នុងព្រៃរងទឹកភ្លៀងផងដែរ។

 ៨. ឧទ្យានជាតិ Los Glaciares , ប្រទេសអាហ្សង់ទីន៖ ឧទ្យានជាតិនេះ មានទីតាំង នៅតំបន់ Patagonia ជាទីកន្លែងមានផ្ទាំង ទឹកកកដ៏ ធំធេង ដែលទឹកកកបែបនេះ គឺមាននៅ តំបន់ប៉ូល អាកទិច ប៉ុន្តែនៅអាហ្សង់ទីន មានផ្ទាំងទឹកកក ជាបេតិកភណ្ឌ ពិភពលោក ផងដែរ ។


 ៩. Machu Picchu , ប្រទេស ពេររ៉ូ ៖ Machu Picchu ជាទីក្រុងបុរាណ ដែលត្រូវបានគេ ជឿជាក់ថា សាងសង់ក្នុងសតវត្សទី១៥ ក្នុងរាជ របស់អធិរាជ Pachacuti ហើយត្រូវបានសាងសង់ លើកំពូលភ្នំកម្ពស់ ២,៣៤០ ម៉ែត្រ ពីនីវ៉ូសមុទ្រ។
១០. Mont-Saint-Michel , ប្រទេសបារាំង ៖ Mount-Saint-Michel គឺជាកោះមួយ ស្ថិតនៅ ភាគខាងជើងឈាងខាងលិច ប្រទេសបារាំង ដែលនៅកោះ គឺស្រល់ស្អាត និង អាចចាត់ចូលជាបេតិកភណ្ឌ ពិភពលោកដោយសារ តែសំណង់អគារ ដែលបានសាងសង់ពីសតវត្សទី ១១ នៅរក្សាស្ថានភាព បានល្អ និង ចង់ឲ្យទៅទស្សនាផងដែរ ៕

 ប្រភព heritagedaily |wikipedia















1 comment: