Wednesday, August 30, 2017

និល ទៀង

និល ទៀង

សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៃ​គណៈ​មហា​និកាយ (ប្រសូត ថ្ងៃ​អាទិត្យ ៧ ​កើត ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨/គ.ស.​១៨២៤ សុគត ថ្ងៃ​ព្រហស្បតិ៍ ​២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧/២ តុលា គ.ស.​១៩១៣) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​១ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤០១ ដល់ ព.ស.​២៤៥៧ ក្នុង​រជ្ជ​សម័យ​​ព្រះ​មហាក្ស័ត្រិយ៍​៣​ព្រះ​អង្គ​ គឺ ១. ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី​ព្រះអង្គ​ឌួង ២. ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ៣. ព្រះបាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ

ព្រះរាជ​ជីវប្រវត្តិ​

ព្រះអង្គ​ទ្រង់​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ៧ ​កើត ខែ​អាសាធ ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨ គ.ស.​១៨២៤ ក្នុង​ស្រុក​ពោធិ​ព្រះបាទ ខេត្ត​កៀនស្វាយ (ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បច្ចុប្បន្ន)។ ព្រះ​អង្គ​ជា​បុត្រ​ច្បង​នៃ បិតា​នាម និល មាតា​នាម ឡឹក។

​ ការ​ភៀស​ព្រះ​កាយ​នៅ​ស្រុក​សៀម

ក្នុង​គ.ស.​១៨៣១ កាល​នោះ​កុមារ​ទៀង ទើប​តែ អាយុ​បាន​៨​ឆ្នាំ ទ័ព​យួន និង​សៀម បាន​ពើប​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា នៅ​តំបន់​កៀនស្វាយ​ដើម្បី​ដណ្ដើម​យក​ស្រុក​ខ្មែរ។ គ្រួសារ​សម្ដេច​ទៀង​ទាំង​ប៉ុន្មាន ត្រូវ​ទ័ព​សៀម​ចាប់​កេណ្ឌ​កៀរ​យក​ទៅ​ស្រុក​សៀម ទុក​ធ្វើ​ជា​ទាសា​ទាសី។ កុមារ​ទៀង និង​ជីដូន ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ឯ​ទីក្រុង​បាងកក។ នៅ​ទី​នោះ​កុមារ​ទៀង បាន​ជួប​នឹង​មា​ម្នាក់​ឈ្មោះ ពៅ ជា​អាមាត្យ​របស់​ព្រះបាទ​សម្ដេច​ព្រះ អង្គ​ឌួង កាល​ព្រះអង្គ​នៅ​ជា​ព្រះអង្គ​ម្ចាស់​ដែល​សៀម​កេណ្ឌ​កៀរ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ដែរ។ ចំណែក​គ្រួសារ​សម្ដេច​មួយ​ផ្នែក​ទៀត ត្រូវ​សៀម​បញ្ជូន​ទុក​ឲ្យ​រស់​នៅ ស្រុក​មង្គលបុរី ក្នុង​ខេត្ត​បាត់ដំបង

ការ​សាង​ព្រះ​ផ្នួស

បព្វជា្ជ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៨៣៤ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំមមី ព.ស. ២៣៧៨ ក្នុងពទ្ធសីមាវត្តមហាធាតុយុវរាជរង្សឬទ្ធិ សង្កាត់ព្រះបរមមហារាជវាំង ខណ្ឌព្រះនគរ ទីក្រុងបាងកក ដោយមាន សម្ដេចព្រះអរិយវង្សញាណ សម្ដេព្រះសង្ឃរាជ (ដន) អធិបតីសង្ឃវត្តមហាធាតុយុវរាជរង្សឬទ្ធិ ជាព្រះឧបជ្ឈាយ៍​ ។
ឧបសម្បទា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ១៨៤៤ ត្រូវនឹងថ្ងៃច័ន្ទ ៨ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៣៨៨ ក្នុងពទ្ធសីមាវត្តព្រះស៊ីរតនសាស្ដារាម នាព្រះបរមមហារាជវាំង ទីក្រុងបាងកក ដោយមាន សម្ដេចព្រះអរិយវង្សញាណ សម្ដេព្រះសង្ឃរាជ (នាគ) វត្តរាជបូរណរាជវរវិហារ សង្កាត់វាំងបូរព៌ាភិរម្យ ខណ្ឌព្រះនគរ ទីក្រុងបាងកក ជាព្រះឧបជ្ឈាយ៍ ព្រះព្រហ្មមុនី (ថឹក) វត្តព្រះជេតុពនវិមលមង្គលារាមរាជវរមហាវិហារ សង្កាត់ ព្រះបរមមហារាជវាំង ខណ្ឌព្រះនគរ ទីក្រុងបាងកក ជាព្រះកម្មវាចាចារ្យ ព្រះធម្មឧត្តម (សែង) វត្តអរុណរាជវរារាមរាជវរមហាវិហារ សង្កាត់វត្តអរុណ ខណ្ឌបាងកកយ៉ៃ ទីក្រុងបាងកក ជាព្រះអនុសាវនាចារ្យ ព្រះឧបជ្ឈាយ៍ឱ្យបព្វជិតនាមថា អរិន្ទមមុនី ប្រែថា អ្នកប្រាជ្ញបង្កា្របសត្រូវតាមផ្លូវធម៌ ។

ការ​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ

ព្រះជន្ម​បាន​២៦​វស្សា ក្នុង​ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៣៩៣ គ.ស.​១៨៤៩ ព្រះ​អង្គ​បាន​ទៅ​ថ្វាយ​ព្រះ​ពរ​លា​សម្ដេច​ព្រះ​ណាំក្លាវ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ លុះ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ព្រះ​បាទ​ហរិរក្សរាមាឥស្សរាធិបតី ព្រះ​អង្គឌួង ទ្រង់​សូម​និមន្ត​ឲ្យ​គង់​នៅ​ប្រទេស​កម្ពុជា ហើយ​ទ្រង់​បាន​ធ្វើ​ព្រះរាជ​សុភអក្សរ ថ្វាយ​សម្ដេច​ព្រះ​ណាំក្លាវ។

​ សម្ដេច​ព្រះ​សង្ឃរាជ​នៃ​ក្រុង​កម្ពុជា​ធិបតី

ព្រះជន្ម​បាន​៣៤​វស្សា ក្នុង​ឆ្នាំ​ម្សាញ់ នព​ស័ក ព.ស.​២៤០១ គ.ស.​១៨៧៥ ព្រះបាទ​សម្ដេច​ព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ទ្រង់​បាន​លើក​ព្រះ​ព្រហ្មមុនី និល ទៀង ឲ្យ​គ្រង​ទី​សម្ដេច​ព្រះមហាសង្ឃរាជា​ក្រុង​កម្ពុជា។
លុះ​រំលង​ពី​នោះ​មក​បាន​មួយ​ឆ្នាំ ព.ស.​២៤០២ គ.ស.​១៨៥៨ ព្រះ​បាទស​ម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតី​ព្រះអង្គឌួង បាន​តាំង​សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ជា​ស្ដេច​សង្ឃ​ពេញ​ទី ហើយ​បាន​រៀប​ចំ​ពិធី​ថ្វាយ​ទឹក​ក្លស់​ទឹក​ស័ង្ខ នៅ​ក្រុង​ឧត្ដង្គ​មានជ័យ មាន​គោរម្យងារ​ជា “សម្ដេច​ព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជា​សង្ឃនាយក​តិលកលោកាចរិយោត្ដម​បរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិក​វរោត្ដម​បរម​បពិត្រ ដ៏​ជា​អធិបតី​ព្ធដ៏​គណ​សង្ឃ​ក្នុង​ក្រុង​កម្ពុជា ជេដ្ឋា​រដ្ឋា​មហាឥន្ទបត្ត​នគរ​បវរ​បូរីរម្យ​ឧត្ដម​រាជបនិជា​មហាមគ្គនាយក” សម្រេច​កិច្ច​អស់​ទ្រទ្រង់​សង្ឃ​ព្រះរាជា​គណៈ​ទាំង​៤​សម្រាប់។

​ សម្ដេច​ព្រះ​សង្ឃរាជ​នៃ​ព្រះមហាក្សត្រ​៣​ព្រះ​អង្គ

សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ព្រះ​អង្គ​មាន​ឋានន្តរស័ក្ដិ​ជា​មហាសង្ឃរាជ នៅ​ក្នុង​រាជ្យ​៣​គឺ៖
  1. ព្រះបាទ​សម្ដេច​ព្រះហរិរក្សរាមាឥស្សរាធិបតី​ព្រះអង្គឌួង
  2. ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម ព្រះចៅក្រុង​កម្ពុជា​ធិបតី
  3. ព្រះបាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី

    ព្រះ​ទិវង្គត

    ព្រះជន្ម​បាន​៩០​វស្សា​គត់ នៅ​ក្នុង​ឆ្នាំ​ឆ្លូវ ព្រះអង្គ​ទ្រង់​សោយទិវង្គត នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែ​តុលា គ.ស.​១៩១៣ វេលា​ម៉ោង​១២​និង៤០​នាទី​អាធ្រាត ដោយ​ព្រះរោគជរាពាធ នៅ​ព្រះរាជ​តំណាក់​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ

    ព័ត៌មាន​ទាក់ទង

    ចម្លង​ចេញ​ពី​សៀវភៅ​ព្រះរាជជីវប្រវត្តិ សម្ដេច​ព្រះ​សង្ឃ​រាជ រៀបរៀង​ដោយ ភិក្ខុ​បញ្ញាវិមលោ លឹម វាសនា ចៅ​អធិការ​ស្ដីទី​វត្ត អង្គប្រិយសិរីមានជ័យ ឆ្នាំ​២០០៤ 
អានបន្ថែមក្នុងវេបសាយ វិគីភីឌា

ហួត តាត

ហួត តាត



 សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ (ប្រសូត​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥/គ.ស.​១៨៩២ សុគត ឆ្នាំ​ថោះ ព.ស.​២៥១៩/គ.ស.​១៩៧៥) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៥ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៥១៣ ដល់ ព.ស.​២៥១៩ ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ។៚

ព្រះរាជ​ជីវប្រវត្តិ​

ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)

សម្ដេច​ព្រះ​សង្ឃរាជ ទ្រង់​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥ គ.ស.​១៨៩២ នៅ​ភូមិ​ផ្សារ​ឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ។ បិតា​នាម ហុក សេង ហៅ ហួត មាតា​នាម ង៉ែត។

ការ​សាង​ព្រះ​ផ្នួស

  • ព្រះ​ជន្មាយុ​បាន​៧​ឆ្នាំ បាន​ទៅ​រៀន​អក្សរ​សាស្ត្រ លេខ​នពន្ត ក្នុង​សំណាក់ ព្រះ​ធម្ម​ឃោសាចារ្យ មាស។
  • ព្រះ​ជន្មាយុ​បាន​១៣​ឆ្នាំ បួស​ជា​សាមណេរ នៅ​ក្នុង​សំណាក់​ព្រះ​ធម្ម​ឃោសាចារ្យ។ ព្រះ​អង្គ​បាន​សិក្សា ព្រះ​បរិយត្តិធម៌ ក្នុង​សំណាក់​ព្រះ​ធម្មលិខិត ស៊ូ។
  • ព្រះ​ជន្មាយុ​បាន​២១​វស្សា នៅ​ឆ្នាំ​ជូត ព.ស.​២៤៥៦ គ.ស.​១៩១២ បាន​ឧបសម្បទា​ក្នុង​ពុទ្ធ​សីមា​វត្ត​ឧណ្ណាលោម ក្នុង​សំណាក់​សម្ដេច​ព្រះ​សង្ឃរាជ និល ទៀង ជា​ព្រះ​ឧបជ្ឈាយ៍។

ព្រះ​សមណ​ស័ក្ដិ

  • ព្រះ​ជន្មាយុ​បាន​៥៧​វស្សា នៅ​ឆ្នាំ ជូត ព.ស.​២៤៩២ គ.ស.​១៩៤៨ ព្រះ​អង្គ​បាន​ទទួល​សមណស័ក្ដិ​ជា ព្រះពោធិវ័ង្ស។
  • ព្រះ​ជន្មាយុ​បាន​៧៣​វស្សា នៅ​ឆ្នាំ​រោង ព.ស.​២៥០៨ គ.ស.​១៩៦៤ ព្រះ​អង្គ​បាន​ទទួល​សមណ​ស័ក្ដិ​ជា សម្ដេច​ព្រះ​ពោធិវ័ង្ស តាម​ព្រះ​រាជ​ក្រឹត្យ​លេខ ២៤ រ.វ. ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​១៩៦៤។
  • ព្រះ​ជន្មាយុ​បាន​៧៨​វស្សា នៅ​ឆ្នាំ​រកា ព.ស.​២៥១៣ គ.ស.​១៩៦៩ ព្រះ​អង្គ​បាន​ឡើង​សមណស័ក្ដិ​ជា សម្ដេច​ព្រះ​មហាសុមេធាធិបតី ព្រះ​សង្ឃ​នាយក គណៈ​មហា​និកាយ។
  • ព្រះ​ជន្មាយុ​បាន​៧៩​វស្សា នៅ​ឆ្នាំ​ច ព.ស.​២៥១៤ គ.ស.​១៩៧០ ព្រះ​អង្គ​បាន​ទទួល​សមណស័ក្ដិ​ជា សម្ដេច​ព្រះ​មហា​សុមេធាធិបតី ព្រះ​សង្ឃ​រាជ គណៈ​មហា​និកាយ ពី​ឯក​ឧត្ដម ចេង ហេង ប្រធាន​សភា​ជាតិ។

ទស្សនៈ

ក្នុង​ពេល​រស់​នៅ​​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដែល​មាន​ប្រយោជន៍​កុំ​សំចៃ​កម្លាំង​ទុក​ឡើយ​ ព្រោះ​កម្លាំង​នោះ​បើ​ឲ្យ​នៅ​ស្ងៀម​គង់​តែ​ត្រូវ​រិល​រេច​ថយ​ចុះ​រាល់​ពេល​ដោយ​អំណាច​ជរា។ សម្តេច ហួត តាត

ព្រះ​ទិវង្គត

ក្នុង​ឆ្នាំ​ថោះ ព.ស.​២៥១៩ គ.ស.​១៩៧៥ ព្រះ​អង្គ​បាន​ចូល​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ​៨៤​វស្សា។ ឯកសារ​ពីរ​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​ចូល​ទីវង្គត​របស់​ព្រះអង្គ មួយ​បាន​បញ្ជាក់​ថា ព្រះអង្គ​ត្រូវ​បានពួក​ទមិឡ​ឥត​សាសនាធ្វើ​ឃាត​នៅ​ក្រោយ​ក្រសួង​ឃោសនាការ ក្រោយ​ពេល​ដែល​ព្រះអង្គ​ផ្សាយ​សម្លេង​ទាក់​ទង​​នឹង​ការ​ផ្សះផ្សារជាតិ​ក្រោយ​សង្គ្រាម​បញ្ចប់។ ឯកសារ​មួយ​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា ព្រះអង្គ​ត្រូវ​បាន​ជន្លៀស​ជាមួយ​បណ្តា​ជន​ផ្សេង​ទៀត​ទៅ​កាន់​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។

អត្ថន័យ ទង់សាសនា

អត្ថន័យ ទង់សាសនា

អត្ថន័យ ទង់សាសនា

-រស្មីពណ៌ខៀវ: ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជបាន និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូមព្រះនេត្រព្រះអង្គ ទាំងគូ ។ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱយទៅឥន្ទព្រាហ្មណ៍
២-រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱយជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។
-រស្មីពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិទមកពុះទ្រូង លូក បេះដូងមកផ្សំថ្នាំមើលមាតាឱយបានគង់ជីវិត ។
៤-រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអ្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱយទៅនៅនាវង្កតបព៌ត ។
៥-រស្មីពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិ ជា វិជ្ឋាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជិវិតមាតា ។
៦-ពណ៌រស្មីពន្លឺផ្លេក ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះ សោម បណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិត បានរលាស់ខ្លួន ៣ ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចំអិនសាច់ ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។

ញ៉ុក ថែម

ញ៉ុក ថែម


 លោក ញ៉ុក ថែម គឺ​ជា​អ្នក​និពន្ធ​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​យ៉ាង​ច្រើន ពិសេស​នោះ​គឺ​ប្រលោមលោក​រឿង​កូលាបប៉ៃលិន និង​ថែម​ទាំង​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ចំនួន​ធំ​ក្នុង​ទស្សនាវដ្ដី​កម្ពុជសុរិយា​ផង​ដែរ ។
ដោយ​លោក​មាន​ចំណេះ​ដឹង​ច្រើន ទាំង​អក្សរសាស្ត្រ​ជាតិ និង​ភាសា​បរទេស លោក ញ៉ុក ថែម បាន​បំពេញ​នាទី​សំខាន់​​ៗ ជា​ច្រើន​ក្នុង​ការ​រៀបចំ​ព្រះ​ត្រៃបិដក ក៏​ដូច​ជា​អភិវឌ្ឍ​ភាព​នៃ​វិស័យ​អក្សរសាស្ត្រ​ជាតិ ។
ពេល​មាន​អាយុ ១៦​ឆ្នាំ លោក​បាន​បន្ត​វិជ្ជា​ព្រះពុទ្ធសាសនា​នៅ​បាងកក​រហូត​ដល់​ឆ្នាំ ១៩៣០ បាន​ត្រឡប់​មក​មាតុភូមិ​វិញ និង​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុម​ជំនុំ​បកប្រែ​ព្រះ​ត្រៃបិដក​ ក្រោម​អធិបតី​ព្រះធម្មលិខិត ល្វី ឯម ។ លោក​បាន ក្លាយ​ជា​និពន្ធ​នាយក​ទស្សនាវដ្ដី​កម្ពុជសុរិយា ​នៅ​ព្រះ​រាជបណ្ណាល័យ​ក្នុង​ឆ្នាំ ១៩៣៨ ។
ដើម​ខែ​កុម្ភៈ ឆ្នាំ ១៩៣៩ រាជការ​បាន​ចាត់​ឲ្យ​ធ្វើ​ព្រះរាជតំណាង​សម្ដេច​ព្រះរាជ​អយ្យកោ ​នរោត្តម សុធារស ព្រះ​អធិបតី​នៃ​ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា ។ ឆ្នាំ ១៩៤៣ លោក​ធ្វើ​ជា​តំណាង​ឲ្យ​អគ្គលេខាធិការ ព្យែរ ឌុយប៉ង់ត៍ ដើម្បី​រៀប​ចំ​កម្មវិធី​សិក្សា​ភាសា​បាលី និង​រៀបចំ​បង្កើត​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ខេត្ត​ប៉ាក់សេ​ ប្រទេស​លាវ ។ ឆ្នាំ​បន្ទាប់​មក លោក​បាន​ទទួល​នាទី​ជា​អ្នក​ការទូត​ប្រចាំ​សហភាព​ឥណ្ឌូចិន ក្នុង​ឋានៈ​ជា​អ្នក​បកប្រែ​ផ្សព្វផ្សាយ​តាម​វិទ្យុ​ពី​ភាសា​បារាំង មក​ភាសា​ថៃ និង​ខ្មែរ ។
ខែ​មករា ឆ្នាំ ១៩៤៧ ក្រសួង​អប់រំ​ជាតិ​ បាន​តែងតាំង​លោក​ជា​សមាជិក​នៃ​គណៈកម្មការ​វប្បធម៌ ហើយ​លោក​បាន​សុំ​លា​ឈប់​ពី​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ចុង​ឆ្នាំ ១៩៤៩ ។ បន្ទាប់​ពី​នោះ​មក​ លោក ញ៉ុក ថែម បាន​បន្ត​ធ្វើ​ជា​សាស្ត្រាចារ្យ​ជាប់​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ ១៩៥៦ ។
លោក​ក៏​ជា​ស្ថាបនិក​មួយ​រូប​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៥៥ ។ ក្នុង​ចន្លោះ​ឆ្នាំ ១៩៥៦ និង ១៩៥៧ លោក​ផ្លាស់​ទៅ​ធ្វើ​ការ​នៅ​វិទ្យាល័យ​ព្រះ​មុនីវង្ស​ នា​ក្រុង​បាត់ដំបង ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥៨ ត្រូវ​ត្រឡប់​មក​ធ្វើ​ការ​នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ តាម​សេចក្ដី​ស្នើ​សុំ​ពី​ក្រសួង​អប់រំ​ជាតិ​វិញ ។
 អាន​បន្ថែម វិគីភីឌា លោក ញ៉ុក ថែម

ក្រម ង៉ុយ

ក្រម ង៉ុយ

ក្រម ង៉ុយ (១៨៦៥-១៩៣៦)

លោកតា ក្រម ង៉ុយ (មាននាមដើម អ៊ុក អ៊ូ) ជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរមួយរូប ពូកែខាងវោហារ និងលើកកំណាព្យអប់រំភ្លាមៗ ច្រៀងឡើងនឹងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងមានចំណេះដឹងខាងធម៌អាថ៌យ៉ាងខ្ពង់ខ្ពស់ ហើយទេព្យកោសល្យទាំងនេះ បានធ្វើឲ្យអ្នកភូមិស្រុក ហៅលោកថា “ភិរម្យង៉ុយ” ។

លោក តែងទេសនាប្រៀនប្រដៅ ច្រៀងកំណាព្យ ដាស់តឿនរំឭកខ្មែរទូទៅ ជាពិសេស គឺខ្មែរអ្នកស្រុកស្រែចំការដែលខ្សត់ខ្សោយ ដោយទទួលការរំលោភជិះជាន់ នៃរដ្ឋអំណាចបារាំង ឬការកេងបន្លំបំភ័ន្តរបស់ជនបរទេសដទៃទៀត រំឭកឲ្យខំធ្វើការ រំឭកពីការឈ្លោះប្រកែកគ្នា រវាងខ្មែរគ្នាឯង ពីភាពខ្សត់ខ្សោយ ល្ងង់ខ្លៅ ។ល។
ដោយសារភាពល្បីល្បាញរបស់លោក ព្រះបាទស៊ីសុវត្ថិ បានត្រាស់បង្គាប់លោកឲ្យចូលគាល់ និងច្រៀងថ្វាយ ហើយបានព្រះប្រទានគោរម្យងារជា “ព្រះភិរម្យភាសា” ។
លោកជាកវីម្នាក់ដែលមិនសរសេរនូវកំណាព្យកាព្យឃ្លោង ដែលលោកច្រៀងនោះឡើយ ។ ស្នាដៃរបស់លោកដែលគង់វង្សមកដល់សព្វថ្ងៃនេះកើតមានឡើង ដោយការអញ្ជើញលោកទៅច្រៀង នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅភ្នំពេញ ហើយធ្វើការកត់ត្រាទុក ។
ស្នាដៃរបស់លោកតា ក្រម ង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន ច្បាប់ល្បើកថ្មី ច្បាប់កេរកាលថ្មី សេចក្ដីរំឭកដាស់តឿន ពាក្យកាព្យប្រដៅជនប្រុសស្រី បណ្ដាំក្រមង៉ុយ ។ល។
(ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត និងវិគីភីឌា)

អ្នកស្រី ត្រឹង ងា គឺជានរណា?

អ្នកស្រី ត្រឹង ងា គឺជានរណា?

អ្នកស្រី ត្រឹង ងា គឺជានរណា?
សួស្តីអ្នកទាំងអស់គ្នាអ្នកទាំងគ្នាប្រហែលជាបានអាន ឬបានឮពីស្នាដៃនិពន្ធរបស់អ្នកស្រី ត្រឹង ងាហើយតែឈ្មោះត្រឹង ងានេះគឺជាឈ្មោះប្តីរបស់គាត់ទេឈ្មោះពិតគាត់គឺឈ្មោះអ្នកស្រីឡាយ ហ៊ុនគីប្រាកដណាស់ថាអ្នកទាំងអស់គ្នាពុំដែល បានឃើញមុខរបស់អ្នក ស្រីទេពេលនេះបាន ឃើញមុខគាត់ហើយ ។ សម្រាប់ស្នាដែររបស់គាត់យើងបានឃើញយ៉ាងច្រើននៅក្នុងសៀវភៅថ្នាក់ទី ១២ ដូចជាអត្ថបទ(ថ្វីត្បិតជាកូនស្រី)។ តាមវេបសាយ(http://www.chivoan.com)បាននិយាយថាលោកស្រីក៏ជានាយិកាវិទ្យាល័យមង្គលបូរីផងដែរ៕
ពេលនេះយើងមានឯកសារបន្ថែមអំពី លោកស្រី ត្រឹង ងាហើយដែលអត្ថបទនេះត្រូវបានចែករំលែកដោយប្អូន Chan Chivi Barvor ដែលមានសេចក្តីលម្អិតដូចតទៅ៖
 អ្នកស្រី ត្រឹង ងារ (ឬអ្នកស្រី ឡាយ ហ៊ុនគី) កើតនៅថ្ងៃទី២៤ វិច្ឆិកា ១៩៣៥ នៅភូមិស្រមោច ឃុំ-ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង ជាសាស្ត្រាចារ្យបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ ជានាយិកាសាលាមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ១៩៨៥-១៩៨៦ និងជានាយិកានៃវិទ្យាល័យមង្គលបូរី នៅថ្ងៃទី២៤ កក្កដា ១៩៩០ (យោង: សៀវភៅអត្តលេខបុគ្គលិកសិក្សាសាលាមធ្យមសិក្សាកម្រិត២ មង្គលបូរី របស់អ្នកស្រី អុង យក់ជី ហៅអ្នកគ្រូ យក់គឺ) និង សៀវភៅកម្រងអនុស្សាវរីយ៍១៩៨៣ របស់ ឡាយ ហ៊ុនគី សាស្ត្រាចារ្យបរិញ្ញា មង្គលបូរី ។
 នេះជាសៀវភៅ “អរិយធម៌ខ្មែរ” ដែលនិពន្ធដោយអ្នកគ្រូត្រឹង ងា ទាយយក