ទន្លេដប់មិនស្កប់សមុទ្រមួយ
ពាក្យថា «មិនស្កប់» បានសេចក្ដីថា មិនឆ្អែត ឬមិនពេញ ។ «សមុទ្រ» គឺជាផ្ទៃទឹក ឬថាជាបឹងមួយដែលមានទំហំធំអនេក ។
យើងគ្រប់គ្នាស្គាល់សមុទ្រទាំងអស់ហើយ ។ ធម្មតាសមុទ្រ
ទោះបីមានទន្លេដប់ ឬច្រើនជាងនេះទៅទៀត
បង្ហូរទឹកបញ្ចូលទៅក្នុងរបៀបណា ក៏មិនពេញសមុទ្រដែរ គឺថានៅដដែល ។
នេះគ្រាន់តែជាពាក្យឧបមា ។ ដោយទូទៅ សមុទ្ររបៀបដូចមនុស្សប្រុស ដែលមិនចេះឆ្អែតក្នុងរឿងកាមតណ្ហា (ស្រលាញ់ស្រី) ។ មួយហើយមួយទៀត… រហូតដល់ ១០ ដល់ ២០ ដល់ ១០០ ដល់ ៥០០ ក៏មនុស្សប្រុសមិនចេះឆ្អែតដែរ នៅតែចង់បានថែមទៀត ។
អស់លោកអ្នកអានក៏ប្រហែលជាធ្លាប់ដឹងដែរថា ស្ដេចតែងមានស្រីស្នំរាប់រយក្នុងវាំង ។ ស្រីស្នំគឺជាស្រីដែលចាំបម្រើស្ដេចផ្នែកកាមតណ្ហា ។
ក្នុងសាសនា លោកតែងទេសនាថា ព្រះឥន្ទ្រាធិរាជ ដែលនៅឋានត្រៃត្រឹង្សសព្វថ្ងៃនេះ មានប្រពន្ធ ៥០០ឆ្វេង ៥០០ស្ដាំ អង្គុយគាល់ រង់ចាំសេចក្ដីត្រូវការរបស់ព្រះឥន្ទ្រ ។
ន័យមួយទៀតរបស់សុភាសិតនេះ សមុទ្រទុកដូចជា «ការលោភលន់» របស់មនុស្សភាគច្រើន ។ មនុស្សតែងមានចិត្តចង់មាន ចង់បាន មិនចេះចប់ ។ មានទ្រព្យប៉ុណ្ណេះហើយ នៅចង់បានប៉ុណ្ណោះទៀត ។ ទោះបីមានច្រើនប៉ុនណា ក៏នៅតែមិនស្កប់។ ក្នុងរឿងបុណ្យស័ក្តិក៏ដូចគ្នា ចង់បានឋានៈកាន់តែធំ ប្រាក់កាន់តែច្រើន អំណាចកាន់តែខ្លាំង ឥតមានព្រំសីមាសោះឡើយ ។ នេះឯងហើយដែលជាអត្ថន័យ «ទន្លេដប់មិនស្កប់សមុទ្រមួយ» ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ

No comments:
Post a Comment