សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា
«សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា» នេះគឺជាពាក្យដឹកនាំសម្រាប់គ្រប់កិច្ចការដែលយើងធ្វើ ។ បុព្វបុរសយើងជាមនុស្សចាស់ទុំ មានការពិសោធន៍បរិបូណ៌ក្នុងជីវិត រួចហើយបានចងក្រងពាក្យខាងលើនេះយ៉ាងខ្លីសម្រាប់ជាមេរៀនដល់កូនចៅជាន់ក្រោយ ។
«សន្សឹម» មានន័យថា កុំលឿនពេក យឺតៗ ថ្នមៗ បន្តិចម្ដងៗ តែម៉ត់ចត់ ។
«បំបោល» មានន័យថា លឿនពេក រត់ ប្រញាប់ពេក ឆក់កណ្ដៀត ស្ទុះស្ទា ។
លោកប្រដៅថា កិច្ចការណាដែលធ្វើដោយសន្សឹមៗ មិនហក់លោត មិនស្ទុះស្ទា… កិច្ចការនោះច្រើនបានសម្រេច (ចប់) ល្អ ឥតខ្ចោះ ។ ចំណែកកិច្ចការណាដែលគេធ្វើរហ័សពេកដើម្បីឲ្យចប់ឆាប់ (បំបោល) កិច្ចនោះ ច្រើនដេកផ្លូវ គឺថា ធ្វើបានត្រឹមមួយកំណាត់ ហើយក៏ចប់ត្រឹមនោះទៅ ព្រោះជួបនឹងឧបសគ្គផ្សេងៗដែលកើតពីបំបោលនោះ ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
No comments:
Post a Comment