ទង់ចំរើនអាយុ
សម្រាប់មនុស្សចាស់ជរាណា ដែលសុខភាពមិនសូវពេញបរិបូណ៍ ហើយក្នុងពេលដែលកម្លាំងពលំរបស់ខ្លួនចេះតែចុះទន់ខ្សោយជាលំដាប់នោះ គ្រួសារញោមញាតិរមែងតែនិមន្តព្រះសង្ឃមកសូត្រមន្តចំរើនអាយុ ឬលើករាសីដើម្បីបន្តអាយុរបស់គាត់ឲ្យបានយ៉ឺនយូរមួយកម្រិតទៀត តទៅអនាគត។
គឺក្នុងពិធីបុណ្យនេះហើយ ដែលមានការប្រើទង់មួយប្រភេទដែលគេឲ្យឈ្មោះថា ទង់ចំរើនអាយុ។ សូមជម្រាបថា ចំនួនទង់ប្រើប្រាស់នោះ មានចំនួនទៅដល់១០០ ដែលគេដោតនៅជុំវិញ ឬក៏លើភ្នំខ្សាច់តូចៗផ្ទាល់តែម្តង ដោយមានផ្កា ធូក និងទាន ដែលចំនួនស្មើដូចគ្នាអមជាមួយផងដែរ។
ភាគច្រើន ពិធីចំរើនអាយុត្រូវបានធ្វើឡើងនៅគេហដ្ឋានរបស់អ្នកជម្ងឺផ្ទាល់ ឬក្នុងបរិវេណវត្តអារាម តាមប្រភពព័ត៌មានដែលយើងបានមកពីភូមិខ្នារនៅខេត្តសៀមរាប កាលពីឆ្នាំ ១៩៩០។ សូមបញ្ជាក់ថា គេប្រារព្ធក្រោយពិធីធ្វើក្រុងពាលីរួច ដោយមានបាយសី ៣, ៥, ៧ ឬ ៩ថ្នាក់ តាមធនធានដែលអាចធ្វើទៅបានរបស់ម្ចាស់ផ្ទះ។
សូមជម្រាបជាព័ត៌មានថា ចំនួនទង់ទាំង ១០០នោះ គឺត្រូវបានធ្វើឡើងដោយស្ត្រីម្នាក់ដែលជាអ្នកចាស់ទុំរស់នៅក្នុងស្រុកភូមិ ហើយធ្លាប់មានបទពិសោធន៍។ រីឯភ្នំខ្សាច់ចំនួន ១០០វិញ គឺលោកអាចារ្យទេ ដែលជាអ្នកធ្វើ។ ដើម្បីគម្រប់ចំនួនភ្នំខ្សាច់ទាំង ១០០ខាងលើនេះ អាចារ្យយកពែងតូចៗសម្រាប់ចាក់នំអាកោត្នោតមកបំពេញដោយខ្សាច់ ហើយលើកពែងផ្អាប់ឲ្យក្លាយទៅជាភ្នំខ្សាច់សិប្បនិមិត្ត។
តើទង់ គឺជាអ្វីទៅ ហើយមានអត្ថន័យយ៉ាងដូចម្តេចដែរ?
គឺក្នុងពិធីបុណ្យនេះហើយ ដែលមានការប្រើទង់មួយប្រភេទដែលគេឲ្យឈ្មោះថា ទង់ចំរើនអាយុ។ សូមជម្រាបថា ចំនួនទង់ប្រើប្រាស់នោះ មានចំនួនទៅដល់១០០ ដែលគេដោតនៅជុំវិញ ឬក៏លើភ្នំខ្សាច់តូចៗផ្ទាល់តែម្តង ដោយមានផ្កា ធូក និងទាន ដែលចំនួនស្មើដូចគ្នាអមជាមួយផងដែរ។
ភាគច្រើន ពិធីចំរើនអាយុត្រូវបានធ្វើឡើងនៅគេហដ្ឋានរបស់អ្នកជម្ងឺផ្ទាល់ ឬក្នុងបរិវេណវត្តអារាម តាមប្រភពព័ត៌មានដែលយើងបានមកពីភូមិខ្នារនៅខេត្តសៀមរាប កាលពីឆ្នាំ ១៩៩០។ សូមបញ្ជាក់ថា គេប្រារព្ធក្រោយពិធីធ្វើក្រុងពាលីរួច ដោយមានបាយសី ៣, ៥, ៧ ឬ ៩ថ្នាក់ តាមធនធានដែលអាចធ្វើទៅបានរបស់ម្ចាស់ផ្ទះ។
សូមជម្រាបជាព័ត៌មានថា ចំនួនទង់ទាំង ១០០នោះ គឺត្រូវបានធ្វើឡើងដោយស្ត្រីម្នាក់ដែលជាអ្នកចាស់ទុំរស់នៅក្នុងស្រុកភូមិ ហើយធ្លាប់មានបទពិសោធន៍។ រីឯភ្នំខ្សាច់ចំនួន ១០០វិញ គឺលោកអាចារ្យទេ ដែលជាអ្នកធ្វើ។ ដើម្បីគម្រប់ចំនួនភ្នំខ្សាច់ទាំង ១០០ខាងលើនេះ អាចារ្យយកពែងតូចៗសម្រាប់ចាក់នំអាកោត្នោតមកបំពេញដោយខ្សាច់ ហើយលើកពែងផ្អាប់ឲ្យក្លាយទៅជាភ្នំខ្សាច់សិប្បនិមិត្ត។
តើទង់ គឺជាអ្វីទៅ ហើយមានអត្ថន័យយ៉ាងដូចម្តេចដែរ?
បើយើងពិនិត្យទម្រង់ទាំងនោះ ហើយវិភាគខ្លឹមសារនៃរឿងនិទានពាក់ព័ន្ធ យើងឃើញថា ជាទង់តំណាងឲ្យខ្លួនប្រាណរបស់បុព្វការីជន ដែលបានចែកស្ថានទៅ ហើយដែលគេធ្វើឡើងសម្រាប់រំឮកដល់វិញ្ញាណក្ខ័នរបស់ពួកគាត់។ ហើយដោយសារតែប្រការដ៏សំខាន់នេះហើយ ទើបបានជាគេសន្មត់យ៉ាងត្រឹមត្រូវថា ទង់ទាំងនោះ គឺជាទង់ព្រលឹង ដែលបង្ហាញពីមរណភាពរបស់បុព្វការីជន ដែលគេតែងតែឃើញនៅពេលបុណ្យខ្មោចម្តងៗទូទាំងប្រទេសកម្ពុជា។
ទង់នេះ គេធ្វើឡើងជាតំណាងនៃព្រលឹងរបស់មនុស្សយើង ព្រោះគេជឿថា រូបកាយយើងស្លាប់មែន តែព្រលឹងមិនស្លាប់ទេ។ ព្រោះហេតុ ព្រលឹងនៅរស់ បានជាពេលដែលគេយកខ្មោចទៅកប់ ឬបូជា គេមិនដែលដុត ឬកប់ទង់ព្រលឹងទេ គេទុកជានិមិត្តរូបព្រលឹងយើងនៅរស់ មិនស្លាប់តាមរូប។ តាមមតិខ្មែរយើង គេជឿថា ព្រលឹងមនុស្សយើងពេលរូបកាយស្លាប់ទៅ ព្រលឹងនៅលើផែនដី។ បើមិនទាន់រកភពថ្មីកើតបានទេ ព្រលឹងនេះនៅតែដោយដើមឈើ ឬនៅលើចុងស្មៅ។ ហេតុតែព្រលឹងមិនស្លាប់ដូច្នេះហើយ បានជាពេលដែលមនុស្សយើងស្លាប់ទៅ គេជឿថា មានខ្មោចលង ឬខ្មោចធ្វើកល។ គេមានជំនឿម្យ៉ាងទៀតថា ខ្មោចដែលស្លាប់ទៅនោះ កាលបើគ្រប់៧ថ្ងៃ ដឹងខ្លួនឡើងស្មានថា ខ្លួននៅរស់ដូចធម្មតា លុះរាប់ម្រាមដៃមើលឃើញថា ម្រាមកណ្តាលមួយបាត់ក៏ដឹងថា ខ្លួនស្លាប់។ ព្រោះហេតុដូច្នេះហើយ បានជាម្រាមកណ្តាលគេហៅថា ម្រាមខ្មោច។
គេជឿទៀតថា ដឹងខ្លួនជាខ្មោចហើយ ព្រលឹងនោះក៏ដើរមករកផ្ទះវិញដែរ លុះមកដល់កណ្តាលផ្លូវ ឃើញស្នាមខ្វែងជើងក្អែក ឬកាកបាទ ខ្មោចមិនហ៊ានដើរកន្លង ក៏អង្គុយយំសោកនៅទីនោះ។ ដោយមានជំនឿថា ព្រលឹងមិនស្លាប់នេះហើយ បានជាពេលយកបុគ្គលទៅកប់ ឬបូជា នៅពេលត្រឡប់មកវិញអាចារ្យគេព័ទ្ធសីមាក្បែរផ្នូរ ហើយមកដល់កណ្តាលផ្លូវ គេគូសខ្វែងជើងក្អែកទៀត។ ជំនឿមួយវិញទៀតថា ប្រាកដជាព្រលឹងនៅរស់ មើលចុះពេលដង្ហែរខ្មោចទៅបូជា ចំពោះអ្នកប្រាយលាដ គេមិនឲ្យងាកក្រោយទេ ខ្លាចខ្មោចមកតាម។ ព្រោះហេតុនោះ អ្នកប្រាយលាដ ពេលជូនខ្មោចដល់ប៉ាឆា គេហែរប្រទក្សិណ១ជុំ ដើរសំដៅមកផ្ទះវិញ ដោយគ្មានហ៊ានងាកក្រោយឡើយ។ មូលហេតុបណ្តាលមកពី គេជឿថា ព្រលឹងចាស់នេះឯងមកកើតវិញ គ្មានព្រលឹងថ្មីណាមកកើតទៀតឡើយ។
មួយវិញទៀត ទង់ទាំងនោះ សូម្បីតែមានរាងតូច ហើយត្រូវបានគេប្រើនៅពេលខុសៗគ្នាក្តី អាស្រ័យទៅតាមបរិបទបុណ្យទាន សុទ្ធសឹងតែមានរាងជាសត្វក្រពើសឹងតែទាំងអស់។
អ្វីដែលទើបតែរៀបរាប់មិនមែនមានន័យថា ជនជាតិខ្មែរមិនបានស្គាល់ទង់បែបពុទ្ធនិយមដេលមានប្រភពពីឥណ្ឌានោះទេ។ ក្នុងគម្ពីរសាស្ត្រាស្លឹករឹតរឿង មារព័ន្ធ ដែលមាន៥ខ្សែ យើងបានដឹងថាព្រះបាទអសោកធិរាជបានប្រើទង់មុនគេបង្អស់ ដើម្បីគោរពបូជាព្រះសារីរិកធាតុ។ ក៏ប៉ុន្តែប្រភេទទង់នេះស្ថិតឆ្ងាយពីប្រធានបទស្រាវជ្រាវរបស់យើងបន្តិច។
ខាងលើនេះ គឺជាប្រពៃណីបែបខ្មែរដែលមានលក្ខណៈបុរាណ ដែលគេធ្លាប់ដឹងឮជាប្រចាំនៅខេត្តសៀមរាប និងសុរិន្ទ្រ-បុរីរម្យ។ ក៏ប៉ុន្តែគ្មានចារក្នុងគម្ពីរមកពីឥណ្ឌា ព្រោះថា ចាស់ទុំដែលយើងបានសម្ភាសន៍បាននិយាយថា ខ្មែរបានធ្វើទង់នោះ តាមគន្លងបុរាណតាំងពីសម័យនគរគោកធ្លក ដែលជាសម័យមួយទឹកដីខ្មែរទើបតែត្រូវបានកកើតកំណើតឡើងជាលើកដំបូងម្ល៉េះ។ ហើយទោះបីជាទង់មានចំនួនខុសគ្នាពីខេត្តមួយទៅខេត្តមួយក្តី ក៏ប៉ុន្តែអត្ថន័យត្រូវបានរក្សាដដែល។
ដូចពោលខាងលើ ក្នុងពិធីចំរើនអាយុនេះ គេសង្កេតឃើញមានមានការនិមន្តព្រះភិក្ខុសង្ឃពីវត្តដែលស្ថិតមិនឆ្ងាយពីផ្ទះ មកសូត្រមន្តលើករាសីក្នុងរយៈពេល ៣ថ្ងៃ។ នៅថ្ងៃទីមួយ ការសូត្រមន្តត្រូវធ្វើឡើងតែមួយល្ងាចទេ ថ្ងៃទី២ គឺព្រឹក-ល្ងាច ហើយនៅថ្ងៃទីបី ទើបគេសូត្រដារ។ លក្ខណៈបុរាណ និមន្តព្រះសង្ឃ៧វត្ត សូត្រដារពិស្តារអភិធម្ម៧យប់ ដាក់បាតលោក ហើយចំរើនអាយុដោយដេញ ឬរំដោះនូវរាល់គ្រោះភ័យ ឧបទ្រពចង្រៃទាំងឡាយតែម្តងដែលបៀតបៀនយាយីរូបរាងកាយ ឬជីវិតមនុស្សដែលស្ថិតក្នុងវ័យចំណាស់។
ភ្នំខ្សាច់ចំនួន ១០០ ដែលទើបតែពូនរួចនោះ ត្រូវបានអាចារ្យវត្តតម្រៀបទាំង៤ទិស ដោយនៅចំកណ្តាលមានភ្នំមួយធំជាងគេ ដែលតំណាងឲ្យភ្នំសុមេរុ។ រីឯនៅជុំវិញ ឬក៏នៅលើភ្នំខ្សាច់តូចៗទាំងនោះ ប្រកបដោយគ្រឿងបូជាដូចជា ទាំងផ្កា ទាន ធូកជាដើម ដែលមានចំនួនដូចគ្នាក្នុងមួយមុខ។ ចាស់ៗបានប្រាប់យើងបន្ថែមទៀតថា ពិធីចំរើនអាយុខាងលើនេះ គឺពួកគេធ្វើតាមគម្ពីរសាស្ត្រាស្លឹករិតចន្ទសុកគីរីសូត្រ ដែលជាគម្ពីរមួយដែលពុំមានវត្តមានក្នុងព្រះត្រៃបីដកដែលមានប្រភពពីឥណ្ឌាឡើយ។
តែចំពោះយើង អ្វីដែលសំខាន់គឺ អត្ថន័យរបស់ទង់ទៅវិញទេ ដែលយើងចង់ផ្តោតការយកចិត្តទុកដាក់ទៅលើ។ ដោយហេតុថា បើយើងពិនិត្យខាងរូបរាង និងខាងតួនាទី ឬនិមិត្តរូបភាពរបស់ទង់ទាំងនោះឲ្យបានស៊ីជម្រៅបន្តិច យើងនឹងឃើញថា ទង់ទាំងនោះតំណាងឲ្យវិញ្ញាណក្ខ័ន ឬព្រលឹងនៃបុព្វបុរសដោយពិតៗ ដែលបានចែកឋានទៅហើយ កាលពីបុព្វជាតិ ហើយត្រូវគេតំណាងក្រោមរូបភាពនៃសត្វក្រពើ។
ការចាប់អារម្មណ៍របស់យើងនៅទីនេះ គឺមិនគ្រាន់តែសំដៅតែលើរូបរាងទង់ដែលមានសណ្ឋានជាក្រពើផង និងមនុស្សផងតែប៉ុណ្ណោះទេ ក៏ប៉ុន្តែលើនិមិត្តរូបភាពរបស់ប្រភេទទង់ខាងលើនេះថែមទៀតផង។ កុំភ្លេចថា ដូចទើបពោលខាងដើម ក្រោយពីធ្វើពិធីអភិសេកទង់ទាំងនោះ ក្នុងក្រសែភ្នែករបស់សាសនិកជនដែលជាអ្នកផ្តើមបុណ្យ បានក្លាយជាវត្ថុស័ក្តិសិទ្ធ មានជីវិតជីវ៉ាដោយពិតៗ ពោលគឺមិនមែនជាវត្ថុធម្មតាទៀតឡើយ។ មួយវិញទៀត សហគមន៍ខ្មែរនៅប្រទេសថៃក៏និយមទង់ប្រភេទនេះដែរ ក៏ប៉ុន្តែទង់មានចំនួនតិចជាងសម្រាប់រំដោះគ្រោះ។
បើនិយាយម្យ៉ាងទៀតនៅទីនេះ យើងចង់លើកប្រភេទទង់ខាងលើនេះមកបង្ហាញនូវអត្ថន័យស៊ីជម្រៅរបស់វាដោយហេតុថា យើងចង់បញ្ជាក់នូវលក្ខណៈសំយោគរបស់វា ពោលគឺលក្ខណជីវចលនិយមនៃប្រភេទទង់ទាំងអស់នោះ ដែលមានប្រភពមន-ខ្មែរ តែសព្វថ្ងៃត្រូវបានផ្សាភ្ជាប់ជាមួយនិងព្រះពុទ្ធសាសនានិកាយថេរវាទ។ មានន័យថា ការប្រើទង់ទាំងនោះក្នុងបរិបទវប្បធម៌សំយោគនៃបច្ចុប្បន្នភាព មិនត្រូវធ្វើឲ្យយើងភ្លេចនូវឫសកែវនៃខឿនវប្បធម៌មន-ខ្មែរនោះឡើយ។ ដូចទើបពោល ចំពោះយើង ទង់ទាំងនោះ មិនមែនជាកេរ្តិ៍មរតកឥណ្ឌាសុទ្ធសាធតែម្យ៉ាងនោះទេ ក៏ប៉ុន្តែត្រូវបានបង្កើតឡើងដោយបុព្វបុរសខ្មែរ តាមលំនាំនៃជំនឿសាសនាដើមរបស់ខ្លួនក្រោមសន្ទុះនៃវប្បធម៌ឥណ្ឌា។
សូមជម្រាបថា ចំពោះសហគមន៍មន-ខ្មែរ និងថៃ-វៀត ជាពិសេសពួកថៃ រស់នៅតំបន់ខ្ពង់រាបប្រទេសវៀតណាមខាងជើង ក៏មានការប្រើទង់ព្រលឹង ឬទង់តំណាងឲ្យព្រលឹងបែបខាងលើនេះដែរ។ ក៏ប៉ុន្តែនេះជាប្រធានបទថ្មីមួយដែលនៅទីនេះ យើងពុំមានលទ្ធភាពនិងចំណេះដឹងសមស្របនឹងវិភាគបានឡើយ។
សូមជម្រាបបន្ថែមទៀតថា អ្នកដែលបានធ្វើបុណ្យខាងលើនេះ ជម្ងឺពិតជានឹងជាពុំខាន ដោយថែមទាំងបានរំដោះគ្រោះផ្សេងៗដ៏មហាធំធេងទៀតផង។ ព្រោះថាតាមខ្លឹមសារនៃគម្ពីរចន្ទសុកគីរីសូត្រចែងថា អ្នកដែលធ្វើបុណ្យចំរើនអាយុ ដែលជាបុណ្យធំនោះ ពិតជានិងបានទទួលនូវផល្លានុសង្សគ្រប់ប្រការដូចក្តីប្រាថ្នាពុំខាន ហើយមានអាយុយ៉ឺនយូររាប់រយវស្សា។
គប្បីត្រូវជ្រាបថា ជំនឿលើព្រលឹង ក៏ជាប់ពាក់ព័ន្ធទៅនឹងពិធីរៀបចំបូជាសព ឬព្រះបរមសពរបស់ស្តេចផងដែរ។ សម្រាប់ចាស់បុរាណ អ្នកចាំរក្សាព្រលឹងសព មានចំនួនទាំងអស់ ៦នាក់។ ចំនួនមនុស្សរក្សាសពទាំងនោះ ដែលមានឈ្មោះខុសៗគ្នា ដូចជាពេជ្រធានជាដើម ត្រូវបានធ្វើឡើងតាមការបែងចែកនៃពេលវេលាដែលមាននៅក្នុង ២៤ម៉ោង ឬមួយថ្ងៃ។ សូមរំឮកថា មួយថ្ងៃមាន៤យាម ហើយ១យាម មានរយៈពេល៦ម៉ោង។ ឧទាហរណ៍ ពីព្រឹកព្រហាមដល់ថ្ងៃត្រង់ គឺជាយាមទី១៘ មានន័យថា ក្នុងយាមនីមួយៗដែលមានរយៈពេល៦ម៉ោងមានអ្នកថែរក្សាព្រលឹងសពមួយរូប។ ហើយនៅវេលាយប់ គេត្រូវច្រៀងបទចម្រៀងប្រពៃណីមួយឈ្មោះ យុំយាម ដែលរៀបរាប់យ៉ាងលំអិតអំពីសកម្មភាពរបស់អ្នកចែកឋានទៅ គួរឲ្យសង្វេកណាស់៕ (ម.ត្រាណេ)
Coin Casino Review - Canada 2021 - Cascading Sites
ReplyDeleteThe worrione casino 인카지노 software offers hundreds of casino games, many of which include progressive jackpots, progressive jackpots, progressive online video slots, 🏆 The ⭐ Casino: Play Here!⭐Rating: 3.9/10 · Review by CasinoWow 제왕 카지노