Tuesday, August 29, 2017

ស្រលាញ់​ពេញ​ប្រាស ស្អប់​ជំពប់​លើ

ស្រលាញ់​ពេញ​ប្រាស ស្អប់​ជំពប់​លើ


អត្ថាធិប្បាយ «ស្រលាញ់​ពេញ​ប្រាស ស្អប់​ជំពប់​លើ» មនុស្ស​រាល់​រូប​តែង​ជួប​ប្រទះ​រឿង​នេះ​ញឹកញាប់ ដោយ​មិន​ដឹង​មក​ពី​បុព្វហេតុ​អ្វី ។ អ្វី​ក៏​ដោយ​ដែល​យើង​ចូលចិត្ត ឬ​ស្រលាញ់ (មនុស្ស សត្វ វត្ថុ) យើង​មិន​ងាយ​បាន​ជួប​ប្រទះ​នឹង​វត្ថុ​ទាំង​នោះ​ទេ ។ ឧ. បុរស​ឬ​ស្ត្រី​ដែល​យើង​សែន​ស្រលាញ់ ចង់​បាន​មក​ធ្វើ​ជា​គូ​ជីវិត ច្រើន​តែ​មិន​បាន​សម្រេច​ដូច​បំណង ហើយ​វា​បែរ​ជា​ទៅ​ជួប​ជាមួយ​មនុស្ស​ផ្សេង​ទៀត​ដែល​មិន​បាន​ព្រាង​ទុក​ជា​មុន​សោះ ។ ក្នុង​បណ្ដា​កូន ឬ​មិត្តភក្តិ​ទាំង​អស់ កូន​ដែល​យើង​ស្រលាញ់​ជាង​គេ និង​មិត្ត​ដែល​យើង​ស្និទ្ធស្នាល​ជាង​គេ ច្រើន​តែ​ព្រាត់ប្រាស ដោយ​ហេតុ​ណា​មួយ ។ យើង​ស្អប់​ក្រ តែ​ម្នាក់ៗ​ពិបាក​គេច​ឲ្យ​ផុត​ពន់​ពេក​ណាស់ ។ យើង​ស្អប់​ជំងឺ តែ​គ្មាន​អ្នកណា​ម្នាក់​គេច​ផុត​សោះ​ឡើយ ។ ពាក្យ​បុរាណ​មួយ​ទៀត​តែង​និយាយ​ថា «ស្អប់​អាចម៍ មុខ​ជា​ដើរ​ជាន់​អាចម៍» ។ ដោយ ម៉ែន រៀម សៀវភៅ​រសជាតិ​ភាសា​ខ្មែរ 

No comments:

Post a Comment