រតន៍ ថោង
ព្រះមហាវិបលធម្ម
ថោង ជាវីរសមណៈ អ្នកប្រាជ្ញ១អង្គ
ដែលមានព្រះទ័យទុកដាក់បំផុតក្នុងការពង្រីកព្រះពុទ្ធសាសនា
និងអក្សរសាស្ត្រខ្មែរឱ្យមានការអភិវឌ្ឍទាន់សម័យ។ជាព្រះអាចារ្យបង្រៀនព្រះត្រៃបិដក និងអតីតចាងហ្វាងសាលាបាលីជា
ន់ខ្ពស់។ព្រះអង្គបានបណ្តុះបណ្តាលកូនសិស្សជាច្រើនឱ្យបានទៅជាអ្នកប្រាជ្ញ ហើយព្រះអង្គជាគំរូល្អ និងបានបន្សល់ទុកនូវ
ស្នាដៃដល់អ្នកជំនាន់ក្រោយ។

កុមារ
ថោង កើតនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំកុរ ចត្វាស័ក ព.ស.២៤០៦ គ.ស.១៨៦២
នៅភូមិកំពង់ផែ
ក្រុងភ្នំពេញ ដែលបច្ចុប្បន្នស្ថិតក្នុងខណ្ឌដូនពេញ សង្កត់ទន្លេបាសាក់។ ឪពុកឈ្មោះ រតន៍ មានគោរមងារជាឧកញ្ញ៉ាពិភក្តិវាទី
និងម្តាយឈ្មោះ ខាវ។

យោងតាមសៀវភៅមហាបុរសព្រះពុទ្ធសាសនានៅប្រទេសខ្មែរ
បានបង្ហាញថា កុមារថោង អាយុ១១ឆ្នាំបានបួសជា
សាមណេរក្នុងសំណាក់សម្តេចមហាសង្ឃរាជទៀង ជាឧបជ្ឈាយ៍នៅវត្តឧណ្ណា លោមក្រុងភ្នំពេញ។បន្ទាប់ពីបានបួសហើយ
សាមណេរអង្គនេះបានសិក្សាភាសាបាលី និងព្រះត្រៃបិដកពី ព្រះឧបជ្ឈាយ៍ និងពីលោកឧកញ៉ាសុធម្មមេធា រ៉ត ជាដើម
ហើយបានធ្វើជាអាចារ្យបង្រៀនភាសាបាលី តាំងពីសាមណេរ។មកដល់អាយុ២១ឆ្នាំ បានឧបសម្បទាជាភិក្ខុនៅវត្តឧណ្ណា
លោម ក្នុងឆ្នាំមមី ចត្វាស័ក ព.ស.២៤២៦ គ.ស.១៨៨៣ ដែលមានព្រះមហាសង្ឃរាជ ទៀង ជាព្រះគ្រូឧបជ្ឈាយ៍។

ក្នុងសៀវភៅដដែលនេះបានបន្តទៀតថា
ព្រះជន្ម៤១ឆ្នាំ ដោយមានបំណងចង់បានសាស្ត្រាបាលីព្រះត្រៃបិដកអក្សរ
ខ្មែរពីប្រទេសសៀម ដើម្បីយកមកតម្កល់ទុកនៅប្រទេសខ្មែរ លោកក៏បានសុំអនុញ្ញាតពីព្រះឧបជ្ឈាយ៍។ព្រះអង្គបាននិមន្ត
តាមផ្លូវទឹកខ្លះ ផ្លូវគោកខ្លះអស់ជាច្រើនថ្ងៃទៅដល់ប្រទេសសៀម គង់នៅវត្តចក្កវត្តិរាជាវាស ទីក្រុងបាងកក និងបានការទំ
នុកបម្រុងពីឥស្សរជនទាំងឡាយមានព្រះយាវុឌ្ឍិការ និងក្រុមព្រះទម្រង់ រាជានុភាពជាដើម។ព្រះអង្គគង់នៅអស់ ១២ខែ
ទើបត្រឡប់ពីទីក្រុងបាងកកវិញ មកដល់ខេត្តបាត់ដំបងតាមសំបុត្រ១ច្បាប់របស់ព្រះចៅក្រុងសៀម ហើយនិមន្តមកដល់
ក្រុងភ្នំពេញ បាននាំទាំងគម្ពីរដីកាផ្សេងៗជាច្រើនមកជាមួយផង។

ដោយសារការខិតខំប្រឹងប្រែងបម្រើដល់ព្រះពុទ្ធសាសនា
មកដល់គ.ស.១៨៩០ ព្រះអង្គបានទទួលឋានៈជាព្រះគ្រូ
សង្ឃសត្ថា បន្ទាប់មកបានជាព្រះបាឡាត់សង្ឃវិជ្ជា។មិនយូរប៉ុន្មានបីឆ្នាំក្រោយមក នៅគ.ស.១៩០៣ ព្រះករុណាព្រះបាទ
នរោត្តម ព្រះរាជទានតំណែងជារាជាគណៈងារជាព្រះមហាវិបលធម្ម រឿងហ្លួង ។និងមកដល់គ.ស.១៩១៤ព្រះករុណាព្រះ
បាទស៊ីសុវត្តិតែងតាំងជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ។ តមករាជការតែងតាំព្រះអង្គជាក្រុមជំនុំសព្វវចនា
ធិប្បាយខ្មែរ។

នៅឆ្នាំ១៩០៩
តំណាងរាជការបារាំង ព្រះមហាក្សត្រខ្មែរព្រះបាទ ស៊ីសុវត្ថិ និង សម្តេចព្រះសង្ឃរាជ
និល ទៀង និង
កុង្សីយ៍ សេនាបតីខ្មែរ បានព្រមព្រៀងគ្នាថា នឹងត្រូវបង្កើតសាលាបាលីនៅក្នុងប្រទេសកម្ពុជា ហើយគប្បីមានសាលានៅ
នគរវត្ត១ និងនៅវិហារព្រះកែវ ក្រុងភ្នំពេញ១។

ព្រះតេជគុណ
ជិន លន ជាសាស្ត្រាចារ្យបង្រៀននៅពុទ្ធិកវិទ្យាល័យសុរាម្រឹត មានថេរដីកាថា
បន្ទាប់ពីបានបង្កើតសា
លាបាលីនេះហើយ សម្តេចព្រះសង្ឃរាជនិល ទៀង បានប្រាប់ឱ្យព្រះមហាវិមលធម្ម ថោងចាត់ចែងក្នុងកិច្ចការនេះ គឺជ្រើស
រើសរកអ្នកទៅកាន់ការ។ពេលនោះព្រះអង្គក៏បានជ្រើសរើសព្រះពុទ្ធវង្ស អ៊ីង ទេពម៉ី ជាសិស្សច្បងគេក្នុងចំណោមសិស្ស
ទាំងអស់ដែលអាចនឹងកាន់ការបាន។ព្រះអង្គបានបញ្ជាក់ទៀតថា ព្រះមហាវិបលធម្ម ថោងមានកូនសិស្សច្រើន រួមមាន
ព្រះពុទ្ធវង្ស អ៊ីង ទេពម៉ី ព្រះធម្មបិដក ហ៊ឹម ឧកញ្ញ៉ាភក្តី រាជា យ៉ាំង ព្រះវ័នរតន៍ ទិច មឿង ព្រះធម្មលិខិត ល្វីឯម ព្រះធម្មលិ
ខិត ម៉ឹង សែស ព្រះមុនីកោសល សោម ឈុន ក្រោយមកទៀតមានសម្តេចជួនណាត សម្តេចហួត តាត និងអាចារ្យ ហែម
ចៀវ ជាដើម។

ក្នុងឯកសារបានបញ្ជាក់ថា
ព្រះមហាវិបលធម្ម ថោង មានទទួលគ្រឿងឥស្សរិយយស ចំនួនបី គឺនៅថ្ងៃទី២៩ ខែសីហា
ឆ្នាំ ១៩០៥ បានទទួលគ្រឿងឥស្សរិយយសមុនីសារភណ្ឌ។ដប់ពីឆ្នាំ ក្រោយមកគឺថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩១៧ បានទទួល
មេដាយមាស និងមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ១៩២២ បានទទួលគ្រឿងឥស្សរិយយសអូហ្វិស្យេរដាកាដេមី។ព្រះអង្គ
ចេះភាសាបាលី ភាសាសៀម ភាសាឡាវស្ទាត់ជំនាញដូចជាភាសាខ្មែរ។រីឯភាសាភូមា លង្កា អាចមើលនិងសរសេរយកជា
ការបាន។ស្នាដៃដែលបាននិពន្ធមានចំនួន៨ក្បាល គឺសៀវភៅអនាគារិយវិន័យ បព្ជជាខន្ធកៈសង្ខេប ឧបោសថ កាលាម
សូត្រ បរាភវសូត្រ អក្ខរាភិធានស័ព្ទ គម្ពីរវុត្តោទ័យ និងសៀវភៅអរិយសច្ចៈ។

ព្រះជន្មាយុគម្រប់៦៥វស្សា
ព្រះអង្គមានអាពាធជាទម្ងន់រយៈ១៥ថ្ងៃក៏អនិច្ចធម្ម នៅវេលារាត្រីរំលងអធ្រាត្រ
គឺម៉ោង២
និង១០នាទី នៅថ្ងៃអង្គារ៍ ៤កើត ខែស្រាពណ៍ ឆ្នាំថោះ នព្វស័ក ព.ស.៤៤៧០ត្រូវនឹងថ្ងៃទី០២ ខែសីហា គ.ស.១៩២៧នៅ
មហាកុដិរបស់ព្រះអង្គក្នុងវត្តឧណ្ណាលោម។

No comments:
Post a Comment