Tuesday, August 29, 2017

ចៅហ្វាយ​ឡើង​បុណ្យ ខុន​ឡើង​សក្តិ

ចៅហ្វាយ​ឡើង​បុណ្យ ខុន​ឡើង​សក្តិ


និយមន័យៈ ការ​ឡើង​បុណ្យសក្តិ​តាម​រយៈ​នាយ​ចៅហ្វាយ ។ អត្ថាធិប្បាយ ជា​ការ​ធម្មតា កាលណា​ចៅហ្វាយ​ឡើង​បុណ្យ ខុន​ដែល​ជា​មន្ត្រី​ធ្វើការ​ក្រោម​ឱវាទ​តែងតែ​ឡើង​សក្តិ​តាម​ឋានៈ​ខ្លះៗ ដូចជា នៅ​ក្នុង​អង្គភាព​មួយ បើ​មេ​ឡើង​បុណ្យ អ្នក​ថ្នាក់​បន្ទាប់ៗ​ក៏​ឡើង​ហែហម​តាម​មេ​ដែរ ។ ព្រោះ​ថា​មិន​មែន​ចៅហ្វាយ​ម្នាក់​ឯង​ធ្វើ​ការ​បាន​ផល​ប្រសើរ និង​ជោគជ័យ​ទៅ​កើត​ទេ តោង​អាស្រ័យ​នឹង​សហការី​ក្រោម​ឱវាទ​ផង​ដែរ​ទើប​ធ្វើ​ការ​បាន​សម្រេច និង​មាន​ថ្វីដៃ​កិត្តិនាម​ទៅ​បាន ។   សុភាសិត​ផ្សេងទៀត

No comments:

Post a Comment