Wednesday, August 30, 2017

និល ទៀង

និល ទៀង

សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៃ​គណៈ​មហា​និកាយ (ប្រសូត ថ្ងៃ​អាទិត្យ ៧ ​កើត ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨/គ.ស.​១៨២៤ សុគត ថ្ងៃ​ព្រហស្បតិ៍ ​២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧/២ តុលា គ.ស.​១៩១៣) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​១ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤០១ ដល់ ព.ស.​២៤៥៧ ក្នុង​រជ្ជ​សម័យ​​ព្រះ​មហាក្ស័ត្រិយ៍​៣​ព្រះ​អង្គ​ គឺ ១. ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី​ព្រះអង្គ​ឌួង ២. ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ៣. ព្រះបាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ

ព្រះរាជ​ជីវប្រវត្តិ​

ព្រះអង្គ​ទ្រង់​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ៧ ​កើត ខែ​អាសាធ ឆ្នាំ​វក ឆ​ស័ក ព.ស.​២៣៦៨ គ.ស.​១៨២៤ ក្នុង​ស្រុក​ពោធិ​ព្រះបាទ ខេត្ត​កៀនស្វាយ (ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បច្ចុប្បន្ន)។ ព្រះ​អង្គ​ជា​បុត្រ​ច្បង​នៃ បិតា​នាម និល មាតា​នាម ឡឹក។

​ ការ​ភៀស​ព្រះ​កាយ​នៅ​ស្រុក​សៀម

ក្នុង​គ.ស.​១៨៣១ កាល​នោះ​កុមារ​ទៀង ទើប​តែ អាយុ​បាន​៨​ឆ្នាំ ទ័ព​យួន និង​សៀម បាន​ពើប​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា នៅ​តំបន់​កៀនស្វាយ​ដើម្បី​ដណ្ដើម​យក​ស្រុក​ខ្មែរ។ គ្រួសារ​សម្ដេច​ទៀង​ទាំង​ប៉ុន្មាន ត្រូវ​ទ័ព​សៀម​ចាប់​កេណ្ឌ​កៀរ​យក​ទៅ​ស្រុក​សៀម ទុក​ធ្វើ​ជា​ទាសា​ទាសី។ កុមារ​ទៀង និង​ជីដូន ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ឯ​ទីក្រុង​បាងកក។ នៅ​ទី​នោះ​កុមារ​ទៀង បាន​ជួប​នឹង​មា​ម្នាក់​ឈ្មោះ ពៅ ជា​អាមាត្យ​របស់​ព្រះបាទ​សម្ដេច​ព្រះ អង្គ​ឌួង កាល​ព្រះអង្គ​នៅ​ជា​ព្រះអង្គ​ម្ចាស់​ដែល​សៀម​កេណ្ឌ​កៀរ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​ដែរ។ ចំណែក​គ្រួសារ​សម្ដេច​មួយ​ផ្នែក​ទៀត ត្រូវ​សៀម​បញ្ជូន​ទុក​ឲ្យ​រស់​នៅ ស្រុក​មង្គលបុរី ក្នុង​ខេត្ត​បាត់ដំបង

ការ​សាង​ព្រះ​ផ្នួស

បព្វជា្ជ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៨៣៤ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំមមី ព.ស. ២៣៧៨ ក្នុងពទ្ធសីមាវត្តមហាធាតុយុវរាជរង្សឬទ្ធិ សង្កាត់ព្រះបរមមហារាជវាំង ខណ្ឌព្រះនគរ ទីក្រុងបាងកក ដោយមាន សម្ដេចព្រះអរិយវង្សញាណ សម្ដេព្រះសង្ឃរាជ (ដន) អធិបតីសង្ឃវត្តមហាធាតុយុវរាជរង្សឬទ្ធិ ជាព្រះឧបជ្ឈាយ៍​ ។
ឧបសម្បទា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ១៨៤៤ ត្រូវនឹងថ្ងៃច័ន្ទ ៨ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៣៨៨ ក្នុងពទ្ធសីមាវត្តព្រះស៊ីរតនសាស្ដារាម នាព្រះបរមមហារាជវាំង ទីក្រុងបាងកក ដោយមាន សម្ដេចព្រះអរិយវង្សញាណ សម្ដេព្រះសង្ឃរាជ (នាគ) វត្តរាជបូរណរាជវរវិហារ សង្កាត់វាំងបូរព៌ាភិរម្យ ខណ្ឌព្រះនគរ ទីក្រុងបាងកក ជាព្រះឧបជ្ឈាយ៍ ព្រះព្រហ្មមុនី (ថឹក) វត្តព្រះជេតុពនវិមលមង្គលារាមរាជវរមហាវិហារ សង្កាត់ ព្រះបរមមហារាជវាំង ខណ្ឌព្រះនគរ ទីក្រុងបាងកក ជាព្រះកម្មវាចាចារ្យ ព្រះធម្មឧត្តម (សែង) វត្តអរុណរាជវរារាមរាជវរមហាវិហារ សង្កាត់វត្តអរុណ ខណ្ឌបាងកកយ៉ៃ ទីក្រុងបាងកក ជាព្រះអនុសាវនាចារ្យ ព្រះឧបជ្ឈាយ៍ឱ្យបព្វជិតនាមថា អរិន្ទមមុនី ប្រែថា អ្នកប្រាជ្ញបង្កា្របសត្រូវតាមផ្លូវធម៌ ។

ការ​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ

ព្រះជន្ម​បាន​២៦​វស្សា ក្នុង​ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៣៩៣ គ.ស.​១៨៤៩ ព្រះ​អង្គ​បាន​ទៅ​ថ្វាយ​ព្រះ​ពរ​លា​សម្ដេច​ព្រះ​ណាំក្លាវ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ លុះ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ព្រះ​បាទ​ហរិរក្សរាមាឥស្សរាធិបតី ព្រះ​អង្គឌួង ទ្រង់​សូម​និមន្ត​ឲ្យ​គង់​នៅ​ប្រទេស​កម្ពុជា ហើយ​ទ្រង់​បាន​ធ្វើ​ព្រះរាជ​សុភអក្សរ ថ្វាយ​សម្ដេច​ព្រះ​ណាំក្លាវ។

​ សម្ដេច​ព្រះ​សង្ឃរាជ​នៃ​ក្រុង​កម្ពុជា​ធិបតី

ព្រះជន្ម​បាន​៣៤​វស្សា ក្នុង​ឆ្នាំ​ម្សាញ់ នព​ស័ក ព.ស.​២៤០១ គ.ស.​១៨៧៥ ព្រះបាទ​សម្ដេច​ព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ទ្រង់​បាន​លើក​ព្រះ​ព្រហ្មមុនី និល ទៀង ឲ្យ​គ្រង​ទី​សម្ដេច​ព្រះមហាសង្ឃរាជា​ក្រុង​កម្ពុជា។
លុះ​រំលង​ពី​នោះ​មក​បាន​មួយ​ឆ្នាំ ព.ស.​២៤០២ គ.ស.​១៨៥៨ ព្រះ​បាទស​ម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតី​ព្រះអង្គឌួង បាន​តាំង​សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ជា​ស្ដេច​សង្ឃ​ពេញ​ទី ហើយ​បាន​រៀប​ចំ​ពិធី​ថ្វាយ​ទឹក​ក្លស់​ទឹក​ស័ង្ខ នៅ​ក្រុង​ឧត្ដង្គ​មានជ័យ មាន​គោរម្យងារ​ជា “សម្ដេច​ព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជា​សង្ឃនាយក​តិលកលោកាចរិយោត្ដម​បរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិក​វរោត្ដម​បរម​បពិត្រ ដ៏​ជា​អធិបតី​ព្ធដ៏​គណ​សង្ឃ​ក្នុង​ក្រុង​កម្ពុជា ជេដ្ឋា​រដ្ឋា​មហាឥន្ទបត្ត​នគរ​បវរ​បូរីរម្យ​ឧត្ដម​រាជបនិជា​មហាមគ្គនាយក” សម្រេច​កិច្ច​អស់​ទ្រទ្រង់​សង្ឃ​ព្រះរាជា​គណៈ​ទាំង​៤​សម្រាប់។

​ សម្ដេច​ព្រះ​សង្ឃរាជ​នៃ​ព្រះមហាក្សត្រ​៣​ព្រះ​អង្គ

សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ព្រះ​អង្គ​មាន​ឋានន្តរស័ក្ដិ​ជា​មហាសង្ឃរាជ នៅ​ក្នុង​រាជ្យ​៣​គឺ៖
  1. ព្រះបាទ​សម្ដេច​ព្រះហរិរក្សរាមាឥស្សរាធិបតី​ព្រះអង្គឌួង
  2. ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម ព្រះចៅក្រុង​កម្ពុជា​ធិបតី
  3. ព្រះបាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី

    ព្រះ​ទិវង្គត

    ព្រះជន្ម​បាន​៩០​វស្សា​គត់ នៅ​ក្នុង​ឆ្នាំ​ឆ្លូវ ព្រះអង្គ​ទ្រង់​សោយទិវង្គត នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស.​២៤៥៧ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែ​តុលា គ.ស.​១៩១៣ វេលា​ម៉ោង​១២​និង៤០​នាទី​អាធ្រាត ដោយ​ព្រះរោគជរាពាធ នៅ​ព្រះរាជ​តំណាក់​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ

    ព័ត៌មាន​ទាក់ទង

    ចម្លង​ចេញ​ពី​សៀវភៅ​ព្រះរាជជីវប្រវត្តិ សម្ដេច​ព្រះ​សង្ឃ​រាជ រៀបរៀង​ដោយ ភិក្ខុ​បញ្ញាវិមលោ លឹម វាសនា ចៅ​អធិការ​ស្ដីទី​វត្ត អង្គប្រិយសិរីមានជ័យ ឆ្នាំ​២០០៤ 
អានបន្ថែមក្នុងវេបសាយ វិគីភីឌា

ហួត តាត

ហួត តាត



 សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ (ប្រសូត​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥/គ.ស.​១៨៩២ សុគត ឆ្នាំ​ថោះ ព.ស.​២៥១៩/គ.ស.​១៩៧៥) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៥ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៥១៣ ដល់ ព.ស.​២៥១៩ ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ។៚

ព្រះរាជ​ជីវប្រវត្តិ​

ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)

សម្ដេច​ព្រះ​សង្ឃរាជ ទ្រង់​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥ គ.ស.​១៨៩២ នៅ​ភូមិ​ផ្សារ​ឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ។ បិតា​នាម ហុក សេង ហៅ ហួត មាតា​នាម ង៉ែត។

ការ​សាង​ព្រះ​ផ្នួស

  • ព្រះ​ជន្មាយុ​បាន​៧​ឆ្នាំ បាន​ទៅ​រៀន​អក្សរ​សាស្ត្រ លេខ​នពន្ត ក្នុង​សំណាក់ ព្រះ​ធម្ម​ឃោសាចារ្យ មាស។
  • ព្រះ​ជន្មាយុ​បាន​១៣​ឆ្នាំ បួស​ជា​សាមណេរ នៅ​ក្នុង​សំណាក់​ព្រះ​ធម្ម​ឃោសាចារ្យ។ ព្រះ​អង្គ​បាន​សិក្សា ព្រះ​បរិយត្តិធម៌ ក្នុង​សំណាក់​ព្រះ​ធម្មលិខិត ស៊ូ។
  • ព្រះ​ជន្មាយុ​បាន​២១​វស្សា នៅ​ឆ្នាំ​ជូត ព.ស.​២៤៥៦ គ.ស.​១៩១២ បាន​ឧបសម្បទា​ក្នុង​ពុទ្ធ​សីមា​វត្ត​ឧណ្ណាលោម ក្នុង​សំណាក់​សម្ដេច​ព្រះ​សង្ឃរាជ និល ទៀង ជា​ព្រះ​ឧបជ្ឈាយ៍។

ព្រះ​សមណ​ស័ក្ដិ

  • ព្រះ​ជន្មាយុ​បាន​៥៧​វស្សា នៅ​ឆ្នាំ ជូត ព.ស.​២៤៩២ គ.ស.​១៩៤៨ ព្រះ​អង្គ​បាន​ទទួល​សមណស័ក្ដិ​ជា ព្រះពោធិវ័ង្ស។
  • ព្រះ​ជន្មាយុ​បាន​៧៣​វស្សា នៅ​ឆ្នាំ​រោង ព.ស.​២៥០៨ គ.ស.​១៩៦៤ ព្រះ​អង្គ​បាន​ទទួល​សមណ​ស័ក្ដិ​ជា សម្ដេច​ព្រះ​ពោធិវ័ង្ស តាម​ព្រះ​រាជ​ក្រឹត្យ​លេខ ២៤ រ.វ. ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​១៩៦៤។
  • ព្រះ​ជន្មាយុ​បាន​៧៨​វស្សា នៅ​ឆ្នាំ​រកា ព.ស.​២៥១៣ គ.ស.​១៩៦៩ ព្រះ​អង្គ​បាន​ឡើង​សមណស័ក្ដិ​ជា សម្ដេច​ព្រះ​មហាសុមេធាធិបតី ព្រះ​សង្ឃ​នាយក គណៈ​មហា​និកាយ។
  • ព្រះ​ជន្មាយុ​បាន​៧៩​វស្សា នៅ​ឆ្នាំ​ច ព.ស.​២៥១៤ គ.ស.​១៩៧០ ព្រះ​អង្គ​បាន​ទទួល​សមណស័ក្ដិ​ជា សម្ដេច​ព្រះ​មហា​សុមេធាធិបតី ព្រះ​សង្ឃ​រាជ គណៈ​មហា​និកាយ ពី​ឯក​ឧត្ដម ចេង ហេង ប្រធាន​សភា​ជាតិ។

ទស្សនៈ

ក្នុង​ពេល​រស់​នៅ​​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដែល​មាន​ប្រយោជន៍​កុំ​សំចៃ​កម្លាំង​ទុក​ឡើយ​ ព្រោះ​កម្លាំង​នោះ​បើ​ឲ្យ​នៅ​ស្ងៀម​គង់​តែ​ត្រូវ​រិល​រេច​ថយ​ចុះ​រាល់​ពេល​ដោយ​អំណាច​ជរា។ សម្តេច ហួត តាត

ព្រះ​ទិវង្គត

ក្នុង​ឆ្នាំ​ថោះ ព.ស.​២៥១៩ គ.ស.​១៩៧៥ ព្រះ​អង្គ​បាន​ចូល​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ​៨៤​វស្សា។ ឯកសារ​ពីរ​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​ចូល​ទីវង្គត​របស់​ព្រះអង្គ មួយ​បាន​បញ្ជាក់​ថា ព្រះអង្គ​ត្រូវ​បានពួក​ទមិឡ​ឥត​សាសនាធ្វើ​ឃាត​នៅ​ក្រោយ​ក្រសួង​ឃោសនាការ ក្រោយ​ពេល​ដែល​ព្រះអង្គ​ផ្សាយ​សម្លេង​ទាក់​ទង​​នឹង​ការ​ផ្សះផ្សារជាតិ​ក្រោយ​សង្គ្រាម​បញ្ចប់។ ឯកសារ​មួយ​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា ព្រះអង្គ​ត្រូវ​បាន​ជន្លៀស​ជាមួយ​បណ្តា​ជន​ផ្សេង​ទៀត​ទៅ​កាន់​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។

អត្ថន័យ ទង់សាសនា

អត្ថន័យ ទង់សាសនា

អត្ថន័យ ទង់សាសនា

-រស្មីពណ៌ខៀវ: ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជបាន និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូមព្រះនេត្រព្រះអង្គ ទាំងគូ ។ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱយទៅឥន្ទព្រាហ្មណ៍
២-រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱយជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។
-រស្មីពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិទមកពុះទ្រូង លូក បេះដូងមកផ្សំថ្នាំមើលមាតាឱយបានគង់ជីវិត ។
៤-រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអ្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱយទៅនៅនាវង្កតបព៌ត ។
៥-រស្មីពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិ ជា វិជ្ឋាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជិវិតមាតា ។
៦-ពណ៌រស្មីពន្លឺផ្លេក ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះ សោម បណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិត បានរលាស់ខ្លួន ៣ ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចំអិនសាច់ ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។

ញ៉ុក ថែម

ញ៉ុក ថែម


 លោក ញ៉ុក ថែម គឺ​ជា​អ្នក​និពន្ធ​ដែល​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​យ៉ាង​ច្រើន ពិសេស​នោះ​គឺ​ប្រលោមលោក​រឿង​កូលាបប៉ៃលិន និង​ថែម​ទាំង​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ចំនួន​ធំ​ក្នុង​ទស្សនាវដ្ដី​កម្ពុជសុរិយា​ផង​ដែរ ។
ដោយ​លោក​មាន​ចំណេះ​ដឹង​ច្រើន ទាំង​អក្សរសាស្ត្រ​ជាតិ និង​ភាសា​បរទេស លោក ញ៉ុក ថែម បាន​បំពេញ​នាទី​សំខាន់​​ៗ ជា​ច្រើន​ក្នុង​ការ​រៀបចំ​ព្រះ​ត្រៃបិដក ក៏​ដូច​ជា​អភិវឌ្ឍ​ភាព​នៃ​វិស័យ​អក្សរសាស្ត្រ​ជាតិ ។
ពេល​មាន​អាយុ ១៦​ឆ្នាំ លោក​បាន​បន្ត​វិជ្ជា​ព្រះពុទ្ធសាសនា​នៅ​បាងកក​រហូត​ដល់​ឆ្នាំ ១៩៣០ បាន​ត្រឡប់​មក​មាតុភូមិ​វិញ និង​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុម​ជំនុំ​បកប្រែ​ព្រះ​ត្រៃបិដក​ ក្រោម​អធិបតី​ព្រះធម្មលិខិត ល្វី ឯម ។ លោក​បាន ក្លាយ​ជា​និពន្ធ​នាយក​ទស្សនាវដ្ដី​កម្ពុជសុរិយា ​នៅ​ព្រះ​រាជបណ្ណាល័យ​ក្នុង​ឆ្នាំ ១៩៣៨ ។
ដើម​ខែ​កុម្ភៈ ឆ្នាំ ១៩៣៩ រាជការ​បាន​ចាត់​ឲ្យ​ធ្វើ​ព្រះរាជតំណាង​សម្ដេច​ព្រះរាជ​អយ្យកោ ​នរោត្តម សុធារស ព្រះ​អធិបតី​នៃ​ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា ។ ឆ្នាំ ១៩៤៣ លោក​ធ្វើ​ជា​តំណាង​ឲ្យ​អគ្គលេខាធិការ ព្យែរ ឌុយប៉ង់ត៍ ដើម្បី​រៀប​ចំ​កម្មវិធី​សិក្សា​ភាសា​បាលី និង​រៀបចំ​បង្កើត​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ខេត្ត​ប៉ាក់សេ​ ប្រទេស​លាវ ។ ឆ្នាំ​បន្ទាប់​មក លោក​បាន​ទទួល​នាទី​ជា​អ្នក​ការទូត​ប្រចាំ​សហភាព​ឥណ្ឌូចិន ក្នុង​ឋានៈ​ជា​អ្នក​បកប្រែ​ផ្សព្វផ្សាយ​តាម​វិទ្យុ​ពី​ភាសា​បារាំង មក​ភាសា​ថៃ និង​ខ្មែរ ។
ខែ​មករា ឆ្នាំ ១៩៤៧ ក្រសួង​អប់រំ​ជាតិ​ បាន​តែងតាំង​លោក​ជា​សមាជិក​នៃ​គណៈកម្មការ​វប្បធម៌ ហើយ​លោក​បាន​សុំ​លា​ឈប់​ពី​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ចុង​ឆ្នាំ ១៩៤៩ ។ បន្ទាប់​ពី​នោះ​មក​ លោក ញ៉ុក ថែម បាន​បន្ត​ធ្វើ​ជា​សាស្ត្រាចារ្យ​ជាប់​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ ១៩៥៦ ។
លោក​ក៏​ជា​ស្ថាបនិក​មួយ​រូប​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៥៥ ។ ក្នុង​ចន្លោះ​ឆ្នាំ ១៩៥៦ និង ១៩៥៧ លោក​ផ្លាស់​ទៅ​ធ្វើ​ការ​នៅ​វិទ្យាល័យ​ព្រះ​មុនីវង្ស​ នា​ក្រុង​បាត់ដំបង ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥៨ ត្រូវ​ត្រឡប់​មក​ធ្វើ​ការ​នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ តាម​សេចក្ដី​ស្នើ​សុំ​ពី​ក្រសួង​អប់រំ​ជាតិ​វិញ ។
 អាន​បន្ថែម វិគីភីឌា លោក ញ៉ុក ថែម

ក្រម ង៉ុយ

ក្រម ង៉ុយ

ក្រម ង៉ុយ (១៨៦៥-១៩៣៦)

លោកតា ក្រម ង៉ុយ (មាននាមដើម អ៊ុក អ៊ូ) ជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរមួយរូប ពូកែខាងវោហារ និងលើកកំណាព្យអប់រំភ្លាមៗ ច្រៀងឡើងនឹងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងមានចំណេះដឹងខាងធម៌អាថ៌យ៉ាងខ្ពង់ខ្ពស់ ហើយទេព្យកោសល្យទាំងនេះ បានធ្វើឲ្យអ្នកភូមិស្រុក ហៅលោកថា “ភិរម្យង៉ុយ” ។

លោក តែងទេសនាប្រៀនប្រដៅ ច្រៀងកំណាព្យ ដាស់តឿនរំឭកខ្មែរទូទៅ ជាពិសេស គឺខ្មែរអ្នកស្រុកស្រែចំការដែលខ្សត់ខ្សោយ ដោយទទួលការរំលោភជិះជាន់ នៃរដ្ឋអំណាចបារាំង ឬការកេងបន្លំបំភ័ន្តរបស់ជនបរទេសដទៃទៀត រំឭកឲ្យខំធ្វើការ រំឭកពីការឈ្លោះប្រកែកគ្នា រវាងខ្មែរគ្នាឯង ពីភាពខ្សត់ខ្សោយ ល្ងង់ខ្លៅ ។ល។
ដោយសារភាពល្បីល្បាញរបស់លោក ព្រះបាទស៊ីសុវត្ថិ បានត្រាស់បង្គាប់លោកឲ្យចូលគាល់ និងច្រៀងថ្វាយ ហើយបានព្រះប្រទានគោរម្យងារជា “ព្រះភិរម្យភាសា” ។
លោកជាកវីម្នាក់ដែលមិនសរសេរនូវកំណាព្យកាព្យឃ្លោង ដែលលោកច្រៀងនោះឡើយ ។ ស្នាដៃរបស់លោកដែលគង់វង្សមកដល់សព្វថ្ងៃនេះកើតមានឡើង ដោយការអញ្ជើញលោកទៅច្រៀង នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅភ្នំពេញ ហើយធ្វើការកត់ត្រាទុក ។
ស្នាដៃរបស់លោកតា ក្រម ង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន ច្បាប់ល្បើកថ្មី ច្បាប់កេរកាលថ្មី សេចក្ដីរំឭកដាស់តឿន ពាក្យកាព្យប្រដៅជនប្រុសស្រី បណ្ដាំក្រមង៉ុយ ។ល។
(ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត និងវិគីភីឌា)

អ្នកស្រី ត្រឹង ងា គឺជានរណា?

អ្នកស្រី ត្រឹង ងា គឺជានរណា?

អ្នកស្រី ត្រឹង ងា គឺជានរណា?
សួស្តីអ្នកទាំងអស់គ្នាអ្នកទាំងគ្នាប្រហែលជាបានអាន ឬបានឮពីស្នាដៃនិពន្ធរបស់អ្នកស្រី ត្រឹង ងាហើយតែឈ្មោះត្រឹង ងានេះគឺជាឈ្មោះប្តីរបស់គាត់ទេឈ្មោះពិតគាត់គឺឈ្មោះអ្នកស្រីឡាយ ហ៊ុនគីប្រាកដណាស់ថាអ្នកទាំងអស់គ្នាពុំដែល បានឃើញមុខរបស់អ្នក ស្រីទេពេលនេះបាន ឃើញមុខគាត់ហើយ ។ សម្រាប់ស្នាដែររបស់គាត់យើងបានឃើញយ៉ាងច្រើននៅក្នុងសៀវភៅថ្នាក់ទី ១២ ដូចជាអត្ថបទ(ថ្វីត្បិតជាកូនស្រី)។ តាមវេបសាយ(http://www.chivoan.com)បាននិយាយថាលោកស្រីក៏ជានាយិកាវិទ្យាល័យមង្គលបូរីផងដែរ៕
ពេលនេះយើងមានឯកសារបន្ថែមអំពី លោកស្រី ត្រឹង ងាហើយដែលអត្ថបទនេះត្រូវបានចែករំលែកដោយប្អូន Chan Chivi Barvor ដែលមានសេចក្តីលម្អិតដូចតទៅ៖
 អ្នកស្រី ត្រឹង ងារ (ឬអ្នកស្រី ឡាយ ហ៊ុនគី) កើតនៅថ្ងៃទី២៤ វិច្ឆិកា ១៩៣៥ នៅភូមិស្រមោច ឃុំ-ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង ជាសាស្ត្រាចារ្យបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ ជានាយិកាសាលាមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ១៩៨៥-១៩៨៦ និងជានាយិកានៃវិទ្យាល័យមង្គលបូរី នៅថ្ងៃទី២៤ កក្កដា ១៩៩០ (យោង: សៀវភៅអត្តលេខបុគ្គលិកសិក្សាសាលាមធ្យមសិក្សាកម្រិត២ មង្គលបូរី របស់អ្នកស្រី អុង យក់ជី ហៅអ្នកគ្រូ យក់គឺ) និង សៀវភៅកម្រងអនុស្សាវរីយ៍១៩៨៣ របស់ ឡាយ ហ៊ុនគី សាស្ត្រាចារ្យបរិញ្ញា មង្គលបូរី ។
 នេះជាសៀវភៅ “អរិយធម៌ខ្មែរ” ដែលនិពន្ធដោយអ្នកគ្រូត្រឹង ងា ទាយយក

ព្រះបាទជ័យវរ្ម័ន ទី៧

ព្រះបាទជ័យវរ្ម័ន ទី៧

ព្រះបាទជ័យវរ្ម័ន ទី៧ ជាព្រះមហាក្សត្រដ៏កំពូលនៃប្រវត្តិសាស្រ្តខ្មែរ ដែលមានគុណបំណាច់យ៉ាងធំធេងចំពោះប្រទេសជាតិ ក្នុងការរំដោះទឹកដីពីបរទេស ការពង្រីកទឹកដីខ្មែរជាអតិបរិមា
ទៅទិសខាងជើង និងខាងលិច និងការនាំមកនូវភាពរុងរឿងបំផុតសម្រាប់ប្រទេសជាតិ ក្នុងប្រវត្តិសាស្រ្តខ្មែរ ។ លើសពីព្រះមហាក្សត្រដទៃទៀត ព្រះអង្គ បានបញ្ចូលទឹ្រស្តីខាងពុទ្ធសាសនាទៅក្នុងទស្សនៈរបស់ខ្មែរអំពីរាជាធិបតេយ្យ (របបរាជាធិបតេយ្យតាមបែបពុទ្ធសាសនា) ។


នៅក្នុងព្រះរាជតម្រិះរបស់ព្រះអង្គដែលថា“ការឈឺចាប់របស់ប្រជារាស្រ្ត គឺជាការឈឺចាប់របស់ព្រះអង្គផ្ទាល់” ព្រះអង្គបានកសាងមន្ទីរពេទ្យចំនួន ១០២ និងសាលាសំណាក់ចំនួន ១២១ កន្លែង នៅទូទាំងប្រទេស ។ ក្នុងវិស័យសំណង់ គេអាចចាត់ទុកព្រះអង្គជាអ្នកកសាងសមិទ្ធិច្រើនជាងគេបំផុត ។ ស្នាព្រះហស្តចម្បងរបស់ព្រះអង្គ គឺក្រុង អង្គរទី៣ (អង្គរធំ) ដែលមានប្រាសាទ បាយ័ន នៅចំកណ្តាល ហើយនៅជុំវិញក្រុងមានប្រាសាទជាច្រើន ។

(ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត សៀវភៅប្រវត្តិសាស្រ្តខ្មែរ និពន្ធដោយលោក ដេវិឌ ឆាណ្ឌល័រ និងសៀវភៅប្រវត្តិសាស្រ្តខ្មែរ និពន្ធដោយ ត្រឹង ងា)

សម្តេចព្រះមហាឃោសនន្ទ

សម្តេចព្រះមហាឃោសនន្ទ

មហាឃោសនន្ទ(ពាក្យពេញគឺ សម្តេចព្រះមហាឃោស
នន្ទ)​(ខែឧសភា២៣ ១៩១៣-ខែមិនា ១២ ២០០៧) ព្រះអង្គ
​គឺ​ជា​សម្តេចសង្ឃរាជ​នៃប្រជាជនកម្ពុជា ក្នុង​អំឡុង​ពេល​សម័យ​ខ្មែរក្រហម​និង​សម័យ
អ្នកកាន់លទ្ធិកុម្មុយនិស្តនិយមប្រទេសកម្ពុជា។
ព្រះនាមរបស់ព្រះអង្គជាភាសាបាលីគឺ ឃោសនន្ន
ដែលមានន័យថា ជាមនុស្សពោរពេញទៅដោយរីករាយ
ក្រៃលែង។ព្រះអង្គប្រសូត្រនៅខេត្តតាកែវ នៅប្រទេស
កម្ពុជានៅឆ្នាំ១៩១៣ នៅគ្រួសារអ្នកស្រែនៅទន្លេចតុមុខ កាលពីនៅក្មេងព្រះអង្គ​មានចំណាប់អារម្មណ៍យ៉ាងខ្លាំង
ខាងព្រះពុទ្ធសាសនា​និង​បានចូលបម្រើជាក្មេងវត្តកាល
ពីអាយុ៨ឆ្នាំ។ព្រះអង្គ​ត្រូវបាន​គេ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ហើយនៅអាយុ១៤ឆ្នាំព្រះអង្គបានបួសជា
លោកនេន។ ព្រះអង្គបានសិក្សាភាសាបាលីនៅវិទ្យាល័យវត្ត ហើយបន្ទាប់មកទៀតបានទៅបំពេញ​ការសិក្សារបស់នៅ​សកលវិទ្យាល័យ នៅភ្នំពេញនិងខេត្តបាត់ដំបង មុននឹងទៅ​ប្រទេសឥណ្ឌាដើម្បី
ស្វែងរកការសិក្សាបន្ថែមទៅលើភាសាបាលីនៅសកលវិទ្យា Nalanda នៅ Bihar ។
មហាឃោសនន្ទបានហ្វឹកហាត់ពីអ្នកដឹកនាំនៃសាសនាព្រះពុទ្ធ រាប់បញ្ចូលទាំងព្រះសង្ឃនៅប្រទស
ជប៉ុន Nichidatsu Fujii និងសម្តេចព្រះសង្ឃរាជ ជួន ណាត។
នៅឆ្នាំ១៩៦៥មហាឃោសនន្ទបានចាកចេញពីប្រទេសកម្ពុជាទៅភាវនាធម៌នៅវត្ត Ajahn 
Dhammadaro នៅវត្ត Wat Chai Na នៅក្នុងព្រៃជិត​ខេត្ត​នគរស្រីធម្មរាជ នៅភាគ​ខាង​ត្បូង​ប្រទេសថៃ។ ៤ឆ្នាំក្រោយមក ពោល​គឺ​ក្នុងអំឡុងពេលដែលព្រះ​អង្គ​កំពុងសិក្សានៅព្រៃ Dhammadaro សហរដ្ឋ
អាមេរិក បាន​ចាប់ផ្តើម​ទំលាក់​គ្រាប់បែក​នៅប្រទេសកម្ពុជា ​និង​ជា​ផ្នែក​មួយ​នៃ​គោលបំណងរបស់
ពួកគេ ដើម្បីកាត់​ផ្ដាច់​ផ្លូវ​លំ​ហូជីមិញ​ និង​បញ្ចប់សង្គ្រាមវៀតណាម។ ប្រទេសកម្ពុជាបានបាក់បែក​គ្នា ហើយក្លាយជាសង្គមតូចៗជាច្រើន។
ខ្មែរក្រហម​បាន​​រឹប​អូស​​យក​​ប្រទេស​ទាំងមូលហើយ​​ចំពោះ​​អ្វី​​ដែល​​សង្ឃឹម​​បាន​ក្លាយ​ជា​មន្ទិល​សង្ស័យ ប៉ុល ពត​ក៏ជា​មនុស្សដែលបម្រើដល់ព្រះដែរ បានប្រកាសថាព្រះសង្ឃ​គឺ​គ្មាន​ប្រយោជន៍​អ្វីនោះទេ។ ព្រះសង្ឃជាផ្នែកមួយ​នៃ​មន្ទិលសង្ស័យ​និង​ទាក់ទងទៅ​និង​ខ្មោចប្រាយបីសាច​ហើយ​និង​ច្រណែនឈ្នានីស​និង​ឃោឃៅគួអោយស្អប់។ ការឃោសនា​ដ៍គួរអោយ​រន្ធត់កាល​ឆ្នាំដំបូង​គឺ​បាន​បង្ខំអោយព្រះសង្គសឹកហើយទៅ​ធ្វើស្រែ​ចំការរឺក៏ធ្វើទារុណកម្មចំពោះ​ព្រះសង្ឃ​និង​សំលាប់ចោល​ទៀតផង។ព្រះសង្ឃ​ខ្លះទៀត​ត្រូវបានបង្ខំអោយ​ប្រព្រឹត្តិខុស​និង​វិន័យ​របស់ព្រះសង្ឃដោយ​ពេល
នោះ​ខ្មែរក្រហមមានអំណាចណាស់ចំពោះភារវកម្ម ទាំងនេះ  ចាប់តាំងពីពេលនោះមក
ព្រះសង្ឃមិនមានប្រទេសកម្ពុជា  
ហើយនិងវត្តភាគច្រើនបានត្រូវគេកំទេចចោល។ នៅ​គ្រានោះ​បានមានជនភៀសខ្លួន​ហើយ​បានចាប់ផ្តើម​ចេញ​ពីប្រទេសកម្ពុជាទៅនៅផ្តុំគ្នាតាមបណ្តោយ​ព្រំប្រទល់ប្រទេសថៃ ដែលនាំយកទាំងរៀងរ៉ាវ មិនគួរអោយជឿ បរាជ័យភាពនិងរន្ធត់មកជាមួយ ពួកគេ។ នៅឆ្នាំ១៩៧៨ មហាឃោសនន្នបានចេញពី​អាស្រមរបស់គាត់ពីក្នុងព្រៃនៅប្រទេសហើយបានមកជុំរុំជនភៀសខ្លួននៅ​ព្រំប្រទេសថៃនិងខ្មែរ​និង​បានចាប់ផ្តើម​ជួយផ្គត់ផ្គង់​ដល់​ជន​ភៀស​ខ្លួន​ដែលរត់ឆ្លងមកព្រំប្រទល់ប្រទេសថៃ។ មហាឃោសនន្ន​គឺ​ជាព្រះសង្ឃមួយ​នៃព្រះសង្ឃ​ពីររឺបីអង្គនៃ​ប្រទេសកម្ពុជា​ដែលបម្រើនៅ​ការលាងសំអាតចិត្តអាក្រក់​និង​ប្រព្រឹត្តិនូវអំពើល្អ ត្រូវបាន​ចាក់រុកដោយខ្មែរក្រហម និង ប៉ុល ពត។ ក្រុមគ្រួសារនិងមិត្តភក្តិ កូនសិស្សបានត្រូវសំលាប់ដោយខ្មែរក្រហម។


មហាឃោសនន្ទបានជួយដល់ប្រទេសកម្ពុជានិងសាសនាព្រះពុទ្ធរស់ឡើងវិញ នៅឆ្នាំ១៩៨០។ ព្រះអង្គបានបំរើ​ជា​អ្នកតំណាងប្រជាជនកម្ពុជា​នៅក្នុង​ជំរុំជនភៀសខ្លួនចំពោះអង្គការសហ្រជាជាតិ។ នៅពេលដែលរបបប៉ុលពតរលំ១៩៧៩ ​មហាឃោសនន្ទគឺជាព្រះសង្ឃម្នាក់ក្នុងចំណោមព្រះសង្ឃ៣០០០នាក់ដែលមានឡើងវិញ។ នៅឆ្នាំ១៩៨៨ សម្តេច​ត្រូវបានជ្រើសរើស​ដោយព្រះសង្ឃ​៣០០០​អោយ​ធ្វើ​ជា​សម្តេចសង្ឃ​នៃ​ប្រទេសកម្ពុជា​និង​ជនជាតិដែលនៅខាងក្រៅប្រទេសពួកគេបានយល់ព្រមជាមួយនិងការតែងតាំង​ជាបណ្តោះអាសន្ន​រហូត​ដល់គាត់​ត្រូវបាន​គេជ្រើសរើស​ដូច​ដែល​គេកំណត់ទុក។
ធម្មយាត្រា
នៅឆ្នាំ១៩៩២ ជាឆ្នាំដំបូងដែលអង្គការសហប្រជាជាតិ​បានឧបត្ថម្ភដល់កិច្ចព្រមព្រាងសន្តិភាព មហាឃោសនន្ទ​ដឹកនាំជាតិ​លើកដំបូង​និង​ផ្តល់នៅសន្តិភាព​សំរាប់ប្រទេសខ្មែរ​ទាំងមូល​ដើម្បីអោយជនជាតិខ្មែរ​មានសេចក្តី​សង្ឃឹម​និង​សន្តិភាព។ ធម្មយាត្រានេះ​បានធ្វើដំណើរ​និង​ចំណាយពេលអស់រយះពេល​១៦​ថ្ងៃ​និង​២០១.១២១គម​និងឆ្ពោះទៅរក​តំបន់ខ្មែរក្រហម។ បន្ទាប់​មកព្រះអង្គនាំ​ធម្មយាត្រា​ជាច្រើនឆ្ពោះ​មកប្រទេសកម្ពុជា​ទាំងមូលជាមួយមនុស្សចំនួន២០០នាក់រាល់ឆ្នាំ។ គាត់បានទទួលមរណភាពនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០០៧។

សម្តេចព្រះសង្ឃរាជ ជួន ណាត

សម្តេចព្រះសង្ឃរាជ ជួន ណាត

សម្តេចព្រះសង្ឃរាជ ជួន ណាត (១៨៨៣ – ១៩៦៩)

– ជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ ដែលមានចំណេះដឹងជ្រៅជ្រះ អំពីអក្សរសាស្រ្ត ភាសាបាលី សំស្រ្កឹត ប្រវត្តិសាស្រ្ត ព្រះពុទ្ធសាសនា និងភាសាបរទេសមួយចំនួនទៀត ។
– ឆ្នាំ១៩១៥ ជាសាស្រ្តាចារ្យ នៅសាលាភាសាបាលី
– ឆ្នាំ១៩១៩ ជាសមាជិកនៃគណៈកម្មាធិការតាក់តែងវចនានុក្រមខ្មែរ បន្ទាប់មកជាលេខានៃគណៈកម្មាធិការនេះ ។
– ឆ្នាំ១៩៣០ ជាអនុនាយកសាលាភាសាបាលី និងជាសមាជិកគណៈកម្មការបកប្រែព្រះត្រៃបិដក ហើយបានឡើងឋានៈជានាយកសាលាបាលីជាន់ខ្ពស់ នៅឆ្នាំ១៩៤២ ។
– ឆ្នាំ១៩៦១ ជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរ
– ឆ្នាំ១៩៦៣ សម្តេច នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ បានប្រទានកិត្តិយសថ្វាយព្រះអង្គ ជាសម្តេចព្រះសង្ឃរាជ ។
– ឆ្នាំ១៩៦៧ បានទទួលសញ្ញាប័ត្របណ្ឌិតរដ្ឋអក្សរសាស្រ្ត ពីភូមិន្ទសាកលវិទ្យាល័យភ្នំពេញ ។
ប្រទេសកម្ពុជា បានបាត់បង់អ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ មួយរូបពិតមែន តែស្នាព្រះហស្ថរបស់ព្រះអង្គ នៅរស់ជានិច្ច គឺ វចនានុក្រមខ្មែរ ។
(ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត និងវិគីភីឌា)

ខៀវ ជុំ

ខៀវ ជុំ



“​ចំពោះ​ជាតិ​៖ ក្រៅ​អំពី​ឯករាជ្យ​ទៅ ត្រូវ​ព្យាយាម​ធ្វើការ​គ្រប់យ៉ាង ដើម្បីអោយ​បាន​ទៅជា​អារ្យជាតិ ទាំង​នយោបាយ​, ទាំង​សេដ្ឋកិច្ច​, ទាំង​សង្គមកិច្ច និង វប្បធម៌ ។ ចំពោះ​ពុទ្ធសាសនា​៖ ក្រៅ​អំពី​ការសិក្សា​, ការប្រតិបត្តិ និង ការផ្សាយ ត្រូវធ្វើ​អោយបាន​ស្អាត អោយ​បរិសុទ្ធ ។ ធម្មបាល​ខ្ញុំ​ចូលចិត្ត​ថា ព្រះរាជ​បល្ល័ង្ក គឺជា​ព្រះ​មួយ​ព្រះអង្គ​របស់​ជាតិ​, ជា​ព្រះ​ដែល​ជាតិ​ត្រូវធ្វើ​សក្ការៈបូជា​ទាំងអស់គ្នា មិនមែនជា​ព្រះ​សម្រាប់​ជន​ម្នាក់ៗ ឬ មួយ​ពួកៗ​ស្វែងរក​ប្រយោជន៍​ទេ​។​
នេះ​ជា​ប្រយោគ​មាននៅ​ក្នុង​ជីវប្រវត្តិ​របស់​ព្រះ​ភិក្ខុ ធម្មបាល ខៀវ ជុំ ដែល​សរសេរ​ដោយ​ព្រះអង្គ​ផ្ទាល់ ហើយ​នៅក្នុង​ជីវិត​របស់​សមណៈ​បញ្ញវន្ត​រូបនេះ​ពុំ​សូវ​បរិបូរ​ណ៌​ដោយ​លាភ​ស ក្កា​រៈ និង សមណ​ស័​ក្ត​ឡើយ ។ ខុសពី​សមណៈ​បញ្ញវន្ត​ខ្មែរ​មួយចំនួន​ដែលមាន​ទំនោរ​ធ្ងន់​ទៅរក​ផ្លូវធម៌ ព្រះ​ភិក្ខុ​ធម្មបាល បាន​បូជា​រយៈពេល​ពេញ​មួយជីវិត​របស់លោក​ដើម្បី​ធ្វើ​កិច្ចការ​យ៉ាង​ស្មើ គ្នា​រវាង សាសនកិច្ច និង សង្គមកិច្ច ។ ព្រោះ​ហេតុនេះហើយ ទើប​សកម្មភាព​របស់​លោក​ពេលខ្លះ​ត្រូវបាន​គេ​ឃើញថា ជា​សកម្មភាព​នយោបាយ ហើយ​អ្នកខ្លះ​ហៅ​លោ​កថា ជា​ភិក្ខុ​សាសនា​នយោបាយ ។​
ព្រះ​ភិក្ខុ​ធម្មបាល ខៀវ ជុំ ជា​សមណៈ​បញ្ញវន្ត​ខ្មែរ​មួយរូប​ដែលមាន​ឧ​ត្ត​ម​គតិ និង មនសិការ​ជាតិ លោក​ប្រសូត្រ​នៅ​ថៃ្ង​ចន្ទ ៨​កើត ខែផល្គុណ ព​.​ស ២៤៥០, គ​.​ស ១៩០៧ នៅ​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ បិតា​ឈ្មោះ ង៉ែត ខៀវ , មាតា​ឈ្មោះ កែវ ចិន ជា​គ្រួសារ​កសិកម្ម​, ប​សុក​ម្ម , នេសាទ និង ពាណិជ្ជកម្ម ។ ព្រះ​ភិ​ក្ខ​សុគត​នៅ​ព​.​ស ២៥១៨, គ​.​ស ១៩៧៥ ក្នុង​ព្រះ​ជន្មាយុ​៦៨ ព្រះវស្សា នៅ​វត្ត​លង្កា ក្រុងភ្នំពេញ ។​

កាល​អាយុ​១២​ឆ្នាំ ត្រូវបាន​នាំទៅ​សិក្សា​អក្សរ និង លេខ​នៅ​វត្ត​សេដ្ឋី ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ លុះ​រៀន​ចេះ​ល្មម​ប្រើការ​បាន ក៏​ត្រឡប់មក​នៅ​ជាមួយ​គ្រួសារ​វិញ​នៅ​អាយុ​១៥​ឆ្នាំ ។ ដោយសារ​មុខរបរ​របស់​គ្រួសារ ធ្វើអោយ​យុវជន​ជុំ ក្លាយជា​អ្នកជំនាញ​ខាង​ជិះសេះ​ប្រណាំង​, ជា​អ្នកជំនាញ​ខាង​ជំនួញ​ជើង​ទឹក និង ចេះ ផលិត​នូវ​នេ​សា​ទូ​បក​រណ៍​ជាច្រើន​ប្រភេទ​ផង ។​

ព​.​ស ២៤៦៧, គ​.​ស ១៩២៤ បាន​បួស​ជា​សាមណេរ​នៅ​អាយុ​១៧​ឆ្នាំ ក្នុង​សំណាក់​ព្រះចៅអធិការ ទន់ ផាន់ វត្ត​សេដ្ឋី ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ទីទៃ​ពី​ការសិក្សា និង ប្រតិបត្តិ​នូវ​កាតព្វកិច្ច​របស់ខ្លួន​ទៅ សាមណេរ ខៀវ ជុំ នៅបាន​ធ្វើជា​គ្រូបង្រៀន​អក្សរ និង លេខនព្វន្ត​ដល់​កុលបុត្រ​ខ្មែរ​ប្រមាណ​ជា​៨០​នាក់​ផង ។ នៅក្នុង​វត្ត​សេដ្ឋី​នេះ សាមណេរ​ខៀវ ជុំ ជា​ប្រធាន​ធម្មសភា​នៃ ការសន្ទនា​ធម៌ និង ជាទី​ប្រឹក្សា​នៃ​គណៈ​បេសកកម្ម​ធម្មទូត​ទៅ​វត្ត​អន្លង់​តាសេក ជា​ភូមិកំណើត​របស់លោក ។​

ព​.​ស ២៤៦៩, គ​.​ស ១៩២៦ នៅពេល​មាន​អាយុ​១៩​ឆ្នាំ សាមណេរ ខៀវ ជុំ បាន​និមន្ត​ទៅ​បន្ត​ការសិក្សា​នៅ​វត្ត​លង្កា នាទី​ក្រុងភ្នំពេញ ប៉ុន្តែ​ពុំមាន​សាលា​ត្រឹមត្រូវ​ទេ គឺ​ត្រូវ​ស្វែងរក​គ្រូ​ដោយ​ខ្លួនឯង ហើយក៏​និមន្ត​ទៅ​សិក្សា​ដល់ផ្ទះ​គ្រូ ឬ សិក្សា​នៅតាម​កុដិ ។ ជីវភាព​ប្រចាំ​ថៃ្ង​គឺ​ត្រូវ ពឹង​លើ​ការ​បិណ្ឌ​បាត្រ ហើយ​ជួនកាល​ក៏មាន​អាហារ​គ្រប់គ្រាន់ ជួន កាល​ក៏​មិន​ឆ្អែត ហើយ​ទឹក​អាច​ប្រើប្រាស់​បានតែ​៥-១០​លីត្រ ក្នុង​១​ថៃ្ង ។ ពេល​អាពាធ (​មាន​ជំងឺ​) មិនមាន​ពេទ្យ ឬ ថ្នាំ​ត្រឹមត្រូវ​សម្រាប់​ព្យាបាល ចំណែក​ទី​ស្នាក់នៅ ក៏​តូច​អាច​ក្រាល​បានតែ​កន្ទេល​តូច​មួយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ឧបសគ្គ​ទាំងនេះ មិនមែនជា​ឧបសគ្គ​ដល់​ការស្រលាញ់​ចំណេះវិជ្ជា​នៃ​សាមណេរ អនាគត​សមណៈ​បញ្ញវន្ត​យើង​ឡើយ ។​

ថៃ្ង​សុក្រ ១១​កើត ខែផល្គុណ​ព​.​ស​២៤៧១ ត្រូវ​នឹង​ថៃទី​១៩ ខែកុម្ភៈ គ​.​ស ១៩២៨ សាមណេរ ខៀវ ជុំ ត្រូវបាន​បំបួស​ជា​ភិក្ខុ​ដោយមាន​ព្រះ​ធម្មលិខិត ល្វី ឯម ជា​ព្រះ​ឧប្បជ្ឈាយ៍ ហើយ​ព្រះ​ឧប្បជ្ឈាយ៍​បាន​អោយនាម បញ្ញត្តិ​លោក​ថា ធម្មបាល ។ ភិក្ខុ ធម្មបាល ខៀវ ជុំ ចាប់ផ្តើម​មាន​ប្រាកដ​ក្នុង​លោក​ចាប់ពីពេលនោះ  ដោយ​ធម្មបាល មាន​ន័​ថា “​អ្នករក្សា​ធម៌ ។​

​ភិក្ខុ​ធម្មបាល បាន​សិក្សា​ធម្ម​វិន័យ​ចប់​ថ្នាក់​ត្រី​, ទោ និង ឯក និង ពុទ្ធិក​បឋម​សិ​ក្ស បូករួម​ទាំង​វិជ្ជា​ប្រកប​ទូទៅ​នៃ​ពុទ្ធសាសនា​ចប់សព្វគ្រប់ ប៉ុន្តែ​សម័យ​នោះ​ពុំមាន​ការប្រឡង​ទេ ។ ចូល​សិក្សា​នៅ​ពុទ្ធិក​មធ្យមសិក្សា​បាន​៣​ឆ្នាំ ក៏​បង្ខំចិត្ត​ផ្អាក ដោយសារ​បញ្ហា​សុខភាព ហេតុនេះ​ភិក្ខុ​ធម្មបាល​ពុំមាន​សញ្ញប​ត្រ ឬ វិញ្ញ​បន​ប​ត្រ​ឡើយ ។ លុះ​ពេល​សុខភាព​បាន​ប្រសើរ​ឡើងវិញ​ក៏​សម្រេចចិត្ត​ទៅធ្វើជា​គ្រូបង្រៀន ភាសាបាលី​នៅ វត្ត​ព្រែក​ជ្រៃ ខេត្តព្រៃវែង ៣​ឆ្នាំ , វត្ត​គោក​ទ្រា​ខេត្តកំពង់ចាម ៣​ឆ្នាំ , វត្ត​ដីឥដ្ឋ ខេត្តកណ្តាល ៤​ឆ្នាំ និង ត្រឡប់មក​បង្រៀន​ភាសា​ខ្មែរ និង ភាសាបរទេស នៅ​វត្ត​លង្កា ក្រុងភ្នំពេញ​វិញ​ចំនួន​១​ឆ្នាំ​ទៀត (​ព​.​ស ២៤៧៧- ២៤៨៨, គ​.​ស ១៩៣៤-១៩៤៥ ) ។​

ចាប់ពី គ​.​ស ១៩៤២  ក្នុងពេល​ដែលមាន​ភាព​មិន​ប្រាកដប្រជា​នៃ​អំណាច​អាណាព្យាបាល​បារាំង និង កងទ័ព​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា ភិក្ខុ​ធម្មបាល រួមជាមួយ​អ្នក​ស្នេហា និង ព្រួយបារម្ភ​ពី​វប្បធម៌​ជាតិ​មួយចំនួនទៀត​មាន លោកគ្រូ​អាចារ្យ ហែម ចៀវ ជាដើម​បាន​មូលគំនិត​ចាប់ផ្តើម​នាំគ្នា​រៀបចំ​សរសេរ​ចងក្រង​សៀវភៅ​ជា ភាសាជាតិ​មាន​សៀវភៅ​វេយ្យាករណ៍​ជាដើម ។​

រក្សា​ព្រៃ​គង់ មិន​ភ័យ​រឿង​ខ្វះ​អុស​ដុត !
ពេល​កងទ័ព​សម្ពន្ធមិត្ត​ចូលមក​ធ្វើការ​ទំលាក់​អំណាច​ជប៉ុន  (​គ​.​ស ១៩៤៥) នោះ ពួកគេ​ក៏បាន​ចាប់​ជនជាតិខ្មែរ​ជាច្រើន​ដែល​ក្នុងនោះ​មាន​ទាំង​ពួក​អ្នក​ដែល ធ្លាប់​គិតគូរ អំពី​វប្បធម៌​ជាតិ​ដែលជា​ក្រុម​របស់លោក​ផង ។ ពេលនោះ ភិក្ខុ​ធម្មបាល បានសម្រេច​ចិត្ត​ភៀសខ្លួន​ទៅ​នៅ​ខេត្តបាត់ដំបង ហើយ​បន្តទៅ​លាក់ខ្លួន​នៅ​ប្រទេស​សៀម ។ គ្រាប់​ស្លែង​ទោះ​យកទៅ​ដាំ​នៅទីណា​ក៏​នៅមាន​ជាតិ​ល្វីង ចំណែក​អំពៅ​ទោះ​ដាំ​នៅទីណា​ក៏​នៅ​រក្សា​ជាតិ​ផ្អែម ។ ភិក្ខុ​ភៀសខ្លួន ធម្មបាល ទោះ​នៅក្រៅ​មាតុភូមិ​ហើយ​ក្តី​ក៏​គំនិត​ស្នេហា​វប្បធម៌​មិន​បាត់បង់​ដែរ ។ លោក​នៅ​បន្ត​សរសេរ​សៀវភៅ​ជា​ភាសាជាតិ និង ប្រមែប្រមូល​ចងក្រង​ឯកសារ​ទាក់ទិន​នឹង​អក្សរសាស្ត្រ​ជាតិ​ដែលមាន​នៅក្នុង ប្រទេស​សៀម​ទាំងមូល ។ ក្រៅពីនេះ​ទៅ ធម្មបាល តែងតែបាន​ដាស់តឿន​រំលឹកស្មារតី​គ្រប់​និន្នាការ (​អ្នកនយោបាយ​នានា និង ខ្មែរឥស្សរៈ ) អោយ​គិតគូរ​ដល់​វប្បធម៌​ដ៏​ពិតប្រាកដ​របស់ខ្លួន និង ព្រះរាជ​បល្ល័ង្ក​ដ៏​បរិសុទ្ធ​របស់​ជាតិ ។​

គ​.​ស ១៩៤៩ ភិក្ខុ​ធម្មបាល បាន​ត្រឡប់​ចូល​មាតុប្រទេស​វិញ ជាមួយ​ឯកសារ​អក្សរសាស្ត្រ​ដែល​លោក​ខំ​ស្រាវជ្រាវ ប្រមែ​ម្រូ​ល និង សៀវភៅ ដែល​លោក​សរសេរ​កាល​រស់នៅ​ប្រទេស​សៀម ។​

“​
វប្បធម៌​របស់​ជាតិ​ក្នុង​ពេលនេះ ត្រូវ​ពឹង​លើ​ព្រះ​គុណ​ហើយ​
ឃ្លា​នេះ លោក អ៊ា​ស៊ី​ចូ​វ  ជា​កូនសិស្ស​របស់​ភិក្ខុ​ធម្មបាល​កំពុង​សិក្សា​ពី​លោក​មិនទាន់​ចប់ បានចេញ​ទៅ​នៅ​ប្រទេស​សៀម ដើម្បី​ចូលរួម​នយោបាយ​ជាមួយ​ខ្មែរឥស្សរៈ ប្រើ​ដើម្បី​អង្វ​លោក​អោយ​និមន្ត​ទៅ​គង់នៅ​ប្រទេស​សៀម​ដើម្បី​បានជា​គ្រូ ខាង​អក្សរ និង ភាសា​ខ្មែរ​របស់គាត់ ។ ភិក្ខុ ធម្មបាល ខៀវ ជុំ បាន​និមន្ត​ទៅ​នៅ​ប្រទេស​សៀម​ម្តង​ទៀតហើយ​នៅ​គ​.​ស ១៩៥២ ដោយ​ស្នាក់នៅ​ជាមួយ​ពួក​អ្នកនយោបាយ ។ គ​.​ស ១៩៥៤ ភិក្ខុ​ធម្មបាល​បាន​វិល​ត្រឡប់មក​មាតុភូមិ​វិញ ហើយ​ទទួលបាន​ការចោទប្រកាន់​ថា លោក​ជាស​ង្ឃ​ធ្វើ​នយោបាយ ។ ក្រោយពី​បាន​ពិចារណា​រួចមក លោក​ក៏បាន​ឆ្លង​ផុត​ការ​ចោទ​នេះ​វិញ ដោយសារ​មាន​ការជួយ​សម្របសម្រួល​ពី​សំណាក់​ព្រះ​ធម្មលិខិត ល្វី ឯម ដែលជា​ព្រះ​ឧប្បជ្ឈាយ៍​របស់លោក ហើយ​លោក​ក៏បាន​គង់នៅ​ក្នុង​វត្ត​លង្កា នាទី​ក្រុងភ្នំពេញ ។​

នៅក្នុង​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​របស់លោក ព្រះ​ភិក្ខុ​ធម្មបាល​បានសរសេរថា លោក​មិន​ពូកែ​សំដែងធម៌​ទេសនា​ទេ ប៉ុន្តែ​លោក​ចូលចិត្ត ។ ប៉ុន្តែ ព្រឹទ្ធាចារ្យ​ហ៊ិ​ន​-​គួ​យ សព្វ​ថៃ្ង (​ខែមករា ២០១០) មាន​ទីលំនៅ​នៅ​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ដែលជា​អ្នក​ធ្លាប់​ស្គាល់​ភិក្ខុ​ធម្មបាល​ច្បាស់​បាន​និយាយថា លោក​មាន​ចរិត​ជា​មនុស្ស​មិនសូវ​រវល់​ពី​រឿង​លាភសក្ការៈ និង ឋានៈ ទេ ហើយ​រាល់​ការសំដែង​ធម៌​របស់ លោក​ទៀតសោត​ច្រើនតែ​បកស្រាយ​ពន្យល់​ដល់​ពុទ្ធ​បរិ​ស័​ទ្ធ សិស្សគណ អោយ​ស្គាល់​អំពី​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ចំពោះ ប្រទេសជាតិ ហើយក៏​តែងតែ​ទទួលបាន​ការ​តាម​ស្តាប់​ឱវាទ​របស់លោក​ពី​សំណាក់​ពួក​និស្សិត និង មន្ត្រីរាជការ​យ៉ាងច្រើន​កកកុញ ។​

ក្នុង​កម្រង​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​របស់លោក​នេះដែរ ភិក្ខុ​ធម្មបាល​បានសរសេរថា “​ការ​និ​ព​ន្ឋ ធម្មបាល ស្រលាញ់​ជាង​ការ​ណាៗ​ទាំងអស់ យកចិត្តទុកដាក់​ក្នុងការ​នេះ​ណាស់ តែ​ជីវិត​មាន​ឧបសគ្គ​ច្រើនពេក មិនអាច​ធ្វើខ្លួន​អោយ​ពេញលេញ​ជា​អ្នក​និ​ព​ន្ឋ​ខ្ពង់ខ្ពស់​បានទេ​។​

សៀវភៅ​ដែលជា​សមិទ្ធិផល​សំខាន់ៗ​របស់​ព្រះ​ភិក្ខុ ធម្មបាល ខៀវ ជុំ​
   
១- ល័ខ​វិជ្ជា​រាជការ​
   
២- បញ្ហា​ជីវិត​
   
៣- សំវេគ​ធម៌​
   
៤- ត្រៃលក្ខណ៍​
   
៥- កម្ពុជ​វេយ្យាករណ​
   
៦- បញ្ហា​អនាគត          
   
៧- បញ្ហា​នរក​-​សួគ៌​
   
៨- សីលធម៌​សាកល          
   
៩- ជីវិត​គ្រប់លក្ខណ៍​
   
១០- ពិភពលោក​ភាសិត​ឬ ភាសិត​សកល  
   
១១- ទាន​ទស្សនៈ​
   
១២- និព្វាន​ទស្សនៈ          
   
១៣- វេយ្យាករណ៍​យើង​
   
១៤- ត្រៃ​ចរិយា          
   
១៥- ជីវិត​ទស្សនៈ​
   
១៦- វិញ្ញាណ​ទស្សនៈ​
   
១៧- គូ​មិត្ត​ឥទ្ធិបាទ          
   
១៨- ពុទ្ធ​វិទ្យា​រៀង​បុណ្យ​-​បាប (​ជីវិត​សន្តិភាព ជីវិត​សាង​ខ្លួនឯង និង ចិត្ត​វិទ្យា​សង្គម – ជីវិត​ឈ្នះ​លោក )
   
១៩- សកល​ចិន្តា